ឯកឧត្តម ប្រាក់ សារ៉ាត់ ចុះពិនិត្យការធ្វើប្រហិតសាច់គោ


ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ រួមមានមន្ត្រីសាខាកាំកុងត្រូលខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ សាខាគយនិងរដ្ឋាករ និងមន្ទីរព័ត៌មាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ នេះ បានចុះពិនិត្យទីតាំងធ្វើប្រហិតសាច់គោ ភូមិកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការធ្វើតេស្តបឋម លើប្រហិតសាច់គោ គឺលទ្ធផលពុំមានជាតិ Borax នៅលើប្រហិតសាច់គោនោះទេ ហើយបានចុះពិនិត្យកន្លែងស្តុក និងចែកចាយប្រហិតរបស់ក្រុមហ៊ុន CP ក៏បានធ្វើតេស្តបឋមលើ ទំនិញដែលដាក់ស្តុក និងចែកចាយ ពុំឃើញមានសារធាតុ Borax ក្នុងប្រហិតនោះដែរ។
ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ សារ៉ាត់ ក៏បានណែនាំដល់ម្ចាស់ទីតាំង សូមធ្វើឲ្យផលិតប្រហិតមានអនាម័យ ចៀសវាងផលិតខូចគុណភាព និងសុខភាពប្រជាពលរដ្ឋយើងផងដែរ ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយ លក់ ដូរ និងទិញទំនិញម្ហូបអាហារ យកទៅទទួលទានប្រកបដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕

13393973_519917798192453_6772794954927809183_n

13450049_519917674859132_6532318302393988809_n 13512169_519917551525811_4457562847352267525_n 13516523_519917631525803_7997708993772797782_n