ឯកឧត្តម គង់ វិមាន ដោះស្រាយបញ្ចុះតម្លៃអគ្គិសនី នៅស្រុកស្ទោង


ថ្ងៃនេះទី ០៦ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងក្រុមការងារ បានដោះស្រាយ និង ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំពពក ស្រុកស្ទោង បានរួចរាល់ និងធ្វើឲ្យពួកគាត់ពេញចិត្តពេញថ្លើម និងជាទីកក់ក្តៅនោះគឺ តម្លៃថាមពលអគ្គិសនីបញ្ចុះពី ៣,៣០០ រៀល ក្នុងមួយគីឡូវ៉ាតម៉ោង មកនៅត្រឹម ៨០០ រៀល គីឡូវ៉ាត់ម៉ោងវិញ និងមកនៅត្រឹម ៤៨០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់បងប្អូនប្រើប្រាស់អស់ថាមពលក្រោម ១០ គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ ។ នេះជាគោលការណ៏របស់រដ្ឋាភិបាល ដែលក្រោយពីបានភ្ជាប់ពីបណ្តាញជាតិរួចមក៕

13626608_297363640653452_566015294508024508_n13627237_297363697320113_7529377082377162176_n13619970_297363673986782_7021817485594888663_n