ការលើកកម្ពស់ផលិតកម្ម និងធានាគុណភាព នៃការផលិតឲ្យមានស្តង់ដាក្នុងខេត្ត


ការលើកកម្ពស់ផលិតកម្ម និងធានាគុណភាព នៃការផលិតឲ្យមានស្តង់ដា ទៅតាមគោលនយោបាយជំរុញពាណិជ្ជកម្ម ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
………………………………………………………………………………………….
នៅព្រឹកថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានធ្វើពិធីបើកសម្ពោធដាក់តាំងបង្ហាញ និងផ្សព្វផ្សាយរកទីផ្សារនូវផលិតផលខ្មែរនៅក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម គង់ វិមាន អភិបាលរងខេត្តទទួលបន្ទុកការងារពាណិជ្ជកម្ម និងលោក ស៊ុត តារា អគ្គនាយករងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។
លោក ប្រធាន មន្ទីរ ពាណិជ្ជកម្មខេត្តកំពង់ធំ បានឲ្យដឹងថាការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយរកទីផ្សារផលិតផលខ្មែរសំខាន់ៗ នៅខេត្តកំពង់ធំនាពេលនេះមានរយៈពេលបីថ្ងៃដោយអនុវត្តទៅតាមគោលការណ៍ក្រសួងពាណិជ្ជកម្មក្នុងគោលបំណងលើកកម្ពស់ផលិតកម្ម និងធានាគុណភាពនៃការផលិតឲ្យស្របតាមស្តង់ដារបស់ទីផ្សារ និងការការពារកម្មសិទ្ធិបញ្ញា ទប់ស្កាត់ការក្លែងបន្លំ និងជំរុញការនាំចេញក៏ដូចជាការប្រើប្រាស់ក្នងស្រុក សំដៅទាក់ទាញការវិនិយោគនៅមូលដ្ឋានស្របទៅនឹងគោលនយោបាយជំរុញពាណិជ្ជកម្ម ៕

13924852_1818232275129997_7434215725360086044_n13938447_1760360964231883_5750821551617259738_n13925371_1760361030898543_2285154635808520904_n13680742_1818232611796630_2250773639331487979_n 13880395_1760361164231863_8474740853808996168_n 13887095_1818232418463316_7076824680679489748_n   13932687_1760361007565212_4238325816157489440_n  13939429_1818232305129994_3364139460918846380_n