ដំបូកចម្លែក ដុះចេញពីក្នុងបឹង


ដំបូកចម្លែក ដុះចេញពីទឹកត្រពាំងជម្រៅ ៣ ម៉ែត្រ និងលូតផុសពីផ្ទៃទឹកកម្ពស់ប្រមាណ ១ ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រជាពលរដ្ឋភ្ញាក់ផ្អើលដោយយល់ថា ជាវត្ថុស័ក្តិសិទ្ធិ ដែលហេតុការណ៍នេះ បានកើតឡើងអស់រយៈពេលមួយអាទិត្យមកហើយ។ បច្ចុប្បន្ន អ្នកភូមិ បានរៀបចំអាសនៈ អុចទៀន ធូប រៀបចំតាមប្រពៃណីនៅកណ្តាលត្រពាំង ទុកជាទីសក្ការៈបូជា។
លោក ផម សន អាយុ ៦៥ ឆ្នាំ រស់នៅភូមិក្រយា បានរៀបរាប់ថា កាលពីពេលកន្លងទៅ គេមិនដែលឃើញដំបូកដុះកណ្តាលត្រពាំងនេះទេ ទើបតែប៉ុន្មានថ្ងៃនេះ គេបានឃើញដីដំបូកផុសកណ្តាលត្រពាំង ក៏នាំគ្នារត់ទៅមើល អ្នកខ្លះយល់ថា ដីដំបូកផុសកណ្តាលត្រពាំងនេះ ហាក់ដូចជារូបនាគរាជមានបុណ្យបារមី អ្នកខ្លះទៀតថា ដំបូកនេះដុះមកធម្មតាមិនមានអ្វីសំខាន់ទេ។
តាមធម្មតាដីដំបូកតែងតែដុះនៅកន្លែងទីទួល ឬព្រៃរបោះៗ តែនេះដំបូកដុះក្នុងទឹក ដែលជារឿងចម្លែក ធ្វើឱ្យប្រជាពលរដ្ឋទាំងទីជិត ទីឆ្ងាយ មកមើលហើយអុចទៀនធូប បួងសួងសុំសេចក្តីសុខ៕

14034940_1829445300675361_7918544020893552224_n 14079772_1829445264008698_5145812543760950647_n 14100493_1829445404008684_718787325843607414_n 14141867_1829445494008675_1876046529969013391_n