ឯកឧត្តម ជា អឿង ចុះពង្រឹងមូលដ្ឋានពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត


ឯកឧត្តម ជា អឿង បានចុះពង្រឹងអជ្ញាធរមកពីបីឃុំ ឃុំដូង ឃុំសាមគ្គី ឃុំក្រយា ក្នុងនោះឯកឧត្តមបានស្នើឲ្យអាជ្ញាធរមូលដ្ឋានត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មានតម្លាភាព និងដោះស្រាយដោយមានភាពយុត្តិធម៌ ត្រឹមត្រូវ។ ឯកឧត្តមបានស្នើឲ្យអាជ្ញាធរមូលដ្ឋានចុះស្រង់
ប្រជាពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណ ការស្រង់ត្រូវចែកជាបីប្រភេទ ទី១ អ្នកទៅធ្វើហើយតែមិនទាន់បាន
ទី២ អ្នកធ្វើហើយ តែបាត់ ឬខូច និងទី៣ អ្នកមិនទាន់បានធ្វើ ។ ចំពោះអត្តសញ្ញាណប័ណ្ណដែលបានធ្វើហើយត្រូវយកទៅប្រគល់ជូនពួកគាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគ្រប់គ្រងឲ្យបានចំពោះ ការធ្វើចំណាកស្រុកក្នុងប្រទេស ចំណាកស្រុកក្រៅប្រទេស និងចំណូលស្រុក របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន និងជួយផ្សព្វផ្សាយជំរុញឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាព្រោះការចុះឈ្មោះបោះឆ្នោតមានពេលវេលាកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ជាចុងបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើ ដល់ក្រុមការងារ ឲ្យធ្វើអំពើល្អ ជាគម្រូល្អ ដល់ប្រជាពលរដ្ឋ។ ឯកឧត្តមបានចែកជូនដល់អ្នកចូលរួមទាំងអស់នូវក្រមា១ និងថវិកា ៥,០០០ រៀលក្នុងមួយនាក់ ៕

14238148_1087453788017076_2267184868917887785_n

14233010_1632011473756895_4877502809476793399_n

14233173_1632011323756910_2767022235323489948_n

  14233010_1632011473756895_4877502809476793399_n