ឯកឧត្តម អ៊ុត សំអន សំណេះសំណាលជាមួយកងទ័ពទើបត្រឡប់ពីប្រាសាទព្រះវិហារ


ព្រឹកថ្ងៃទី ០៩ ខែកញ្ញាឆ្នាំ ២០១៦ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត បានជួបសំណេះសំណាល
កងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ដែលបានវិលត្រឡប់មកពីការពារបន្ទាត់ព្រំដែនកម្ពុជា- ថៃ (ប្រាសាទព្រះវិហារ) ។ បន្ទាប់ពីលោកឧត្តមសេនីយ៏ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹក
រង បានធ្វើរបាយការណ៍សង្ខេបរួចមក ឯកឧត្តម អ៊ុត សំអន បានមានប្រសាសន៏ថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯភាពខេត្ត
សូមសម្តែងនូវការដឹងគុណដល់កងទ័ពដែលបានតស៊ូពុះពាររាល់ឧបសគ្គ និងការលំបាករាប់មិនអស់ព្រម
ទាំងឆ្លងកាត់គ្រោះថ្នាក់លះបង់សាច់ស្រស់ឈាមស្រស់ទាំងអាយុជីវិត ទម្រាំប្រទេសជាតិបានសុខ
សាន្ត។ ប្រជាជនបានសុខសប្បាយ ហើយបងប្អូនពលទាហានយើងនៅតែមិនបានសម្រាក
ទាំងថ្ងៃទាំងយប់ព្រោះត្រូវប្រឈមមុខជាមួយសត្រូវដែលវាចង់បានប្រាសាទព្រះវិហារ ប្រាសាទតាមាន់
និងតាក្របី ព្រមទាំងតំបន់ជាច្រើនទៀត តាមព្រំដែន កម្ពុជា-ថៃ ។ ឯកឧត្តមសូមស្នើឲ្យកងកម្លាំង
ទាំងអស់ត្រូវគោរពវិន័យកងទ័ព។ ក្នុងនោះដែរ ឯកឧត្តមក៏សូមថ្លែងអំណរអរគុណដល់ព្រះសង្ឃ មន្រ្តី
រាជការប្រជាពលរដ្ឋនៅក្នុងខេត្តដែលតែងតែជួយជាថវិកា សម្ភារៈ និងកម្លាំងចិត្តក្នុងការរួមចំណែក
ជួយពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំប្រសើរឡើងក្នុងការការពារមាតុភូមិនៃយើងឲ្យបានស្ថិតស្ថេរគង់វង្ស និងការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្រប
ច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ឯកឧត្តមបានពាំនាំនូវថវិកា ២,៨០០,០០០ រៀល មី ៥៦ កេស និងទឹកសុទ្ធ ៥០កេស ជូនដល់កងទ័ព៕

14232384_1834892336797324_7650328868310822603_n14192511_1834892430130648_7181754394305959166_n 14212837_1834892470130644_8727927055254278986_n14264838_1834892386797319_1531113231472894446_n14203194_1834893553463869_3788007361280563266_n 14212111_1834893413463883_1867512176433199487_n