គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា


គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា៖
១. ជាឃុំ សង្កាត់ ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅ មូលដ្ឋាន និងសិទ្ធិសេរីភាពប្រជាជនគ្រប់ៗរូប ប្រជាជនបានរស់នៅដោយសុខដុមរមនា គ្មានការបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿសាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គម។
២.ជាឃុំ សង្កាត់ ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
៣.ជាឃុំ សង្កាត់ ដែលមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គ្រប់គ្រាន់ និងល្អ។
៤. ជាឃុំ សង្កាត់ ដែលមានសន្តិសុខស្បៀង សន្តិសុខទឹក និងសន្តិសុខថាមពលអគ្គីសនី។
៥. ជាឃុំ សង្កាត់ ដែលផ្តល់សេវាសង្គមនានាជូនប្រជាជនឆាប់រហ័ស ប្រកបដោយគុណភាព តម្លាភាព និងទំនុកចិត្ត។
៦.ជាឃុំ សង្កាត់ ដែលលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្តី កុមារ ជនពិការ ជនចាស់ជរា ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះផ្សេងៗ។
៧.ជាឃុំ សង្កាត់ ដែលមានភាពជាដៃគូដ៏ល្អប្រសើរជាមួយសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងផ្នែឯកជន។
៨.ជាឃុំ សង្កាត់ ដែលលើកកម្ពស់សុចរិតភាព ភាពស្អាតស្អំ គ្មានអំពើពុករលួយ និងគ្មានការរំលោភអំណាច។
៩.ជាឃុំ សង្កាត់ ដែលធានាដល់សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។

16114064_855986271208984_6740279335195109454_n

16295353_238490709937841_937604783_n

16142832_855986221208989_4716769340771353943_n