គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២


ចំណុចទី៦ : ជាឃុំ សង្កាត់ដែលលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្ដី កុមារ ជនពិការ ជនចាស់ជរា ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះផ្សេងទៀត
ការលើកកម្ពស់ស្រ្ដី យុវជន និងកុមារ
– លើកកម្ពស់សមភាពយេនឌ័រ ពង្រឹងស្ថានភាព និងតូនាទីស្ថានភាពរបស់ស្រ្ដី និង យុវជន ក្នុង សង្គម លើកស្ទួយសីលធម៏ និងតម្លៃរបស់ស្រ្ដី លុបបំបាត់រាល់ទស្សនៈមើលស្រាលតួនាទីរបស់ស្រ្ដី សំដៅលើកកម្ពស់ការចូលរួមរបស់ស្រ្ដី និងយុវជនឲ្យកាន់តែទូលំទួលាយក្នុងការធ្វើការសម្រេចចិត្តផ្នែក នយោបាយ និងក្នុងការកសាងអភិឌ្ឍមូលដ្ឋានប្រកបដោយនិរន្ដភាព និងសីលធម៌។
– បង្កើនចំនួនស្ត្រី និងយុវជនជាបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងថ្នាក់ដឹកនាំភូមិ។
– ពង្រឹងសេវាថែទាំកុមាររងគ្រោះ និង ងាយរងគ្រោះនៅក្នុងសហគមន៍ដោយធ្វើការផ្ទេរមុខងារ នេះទៅរដ្ឋបាលឃុំ សង្កាត់។
ការគាំពារដល់ជនជាតិដើមភាគតិច
– យកចិត្តទុកដាក់ផ្តល់សេវា និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច ដើរ ទន្ទឹមនឹងការអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់បងប្អូនជនជាតិដើមភាគតិច នៅតាម សហគមន៍នានានៅមូលដ្ឋាន។
– ដាក់បញ្ជូលនូវតម្រូវការរបស់ជនជាតិដើមភាគតិចទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវធីវិនិយោគ ព្រមទាំងសកម្មភាពអភិវឌ្ឍន៍នានានៅឃុំ សង្កាត់ ដែលមានជនជាតិដើមភាគតិច។
– បន្តបង្កើត នឹងពង្រឹងសហគមន៍ជនជាតិដើមភាគតិច។
ការគាំពារដល់ជនពិការនិងជនចាស់ជរា
– ផ្តល់មូលនិធិជនពិការតាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់។
– ផ្តល់សេវាគាំទ្រដល់ចាស់ជរានៅក្នុងឃុំសង្កាត់ ជាពិសេសជនចាស់ជរាក្រីក្រ គ្មានទីពឹង ដោយធានាពុំឲ្យមានជនចាស់ជរាមិនទទួលបានការជួយគាំពារ។
– សាងសមាគមន៍ចាស់ជរានៅតាមសហគមន៍ និងផ្តល់ការគាំពារដល់កិច្ចដំណើរការ របស់ សមាគមន៍នេះ។
ការលើកកម្ពស់សមធម៌សង្គម
ផលប្រយោជន៍របស់ក្រុមប្រជាពលរដ្ឋផ្សេងៗគ្នា ដូចជាស្រ្តី យុវជន កុមារ ជនពិការ ជនចាស់ជរា និងជនងាយរងគ្រោះនានា ត្រូវបានយកចិត្តទុកដាក់ និងត្រូវបានចាត់ជាអាទិភាពនៅក្នុងការរៀប ចំ និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីផ្សេងៗរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។