គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២


ចំណុចទី ៧ :  ជាឃុំសង្កាត់ដែលមានភាពជាដៃគូដ៏ល្អប្រសើរជាមួយសហគមន៍មូលដ្ឋាន អង្គការ សង្គមស៊ីវិល និងផ្នែកឯកជន
– ផ្តល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជា ដៃគូយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល នឹងផ្នែកឯកជនទាំងក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច និងក្នុងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង នានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈការរៀបចំឲ្យមានយន្តការ យុទ្ធសាស្រ្ត និង នីតិវិធីមួយច្បាស់លាស់។
– ផ្តល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់ការបង្កើត និងកិច្ចដំណើរការរបស់សហគមន៍មូលដ្ឋានព្រមទាំងគាំទ្រដល់សកម្មភាពនានារបស់អង្គការសង្គមស៊ីវិល និងផ្នែកឯកជននានាដែលប្រតិបត្តិការដើម្បីបម្រើការផ្តល់សេវា និងការអភិវឌ្ឍនៅ មូលដ្ឋាន។
– ផ្តល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីកៀងគរ និងលើកទឹកចិត្តដល់សហគមន៍ មូលដ្ឋាន អង្គការសង្គមស៊ីវិល និងផ្នែកឯកជនក្នុងការបង្កើតមុខរបរ និងការងារសម្រាប់ប្រជាជន នៅមូលដ្ឋាន។