ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងួន ញ៉ិល បើកកិច្ចប្រជុំជាមួយបក្សប្រជាជនស្រុកស្ទោង


ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិគ្រឹះក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី កិច្ចប្រជុំជាមួយគណៈកម្មាធិការ គណបក្សស្រុកស្ទោង និងបានចូលរួមផងដែរពី ឯកឧត្តមប្រធានគណៈប្រចាំការគណបក្សខេត្តកំពង់ធំ ឯកឧត្តមក្នុងជួរគណៈអចិន្ត្រៃយ៍ គណបក្សខេត្តចុះជួយស្រុកផងដែរ សរុបវត្តមានចំនួន ២៣នាក់ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ បើកអង្គប្រជុំ និងបញ្ជាក់ជូនថាកិច្ចប្រជុំរបស់យើងគឺដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានៅឆ្នាំ២០១៨ និងប្រជុំស្រាវជ្រាវគ្រប់ស្រុកដែលថ្ងៃនេះយើងផ្តើមពីស្រុកស្ទោង ដើម្បីក្រុមការងារមានភាពស៊ីសង្វាក់ក្នុងការងារ ។

19260712_420835641631660_2659091415135451188_n

19397068_420836464964911_7671279163677261570_n

19399297_420836471631577_4216686834591810299_n