ឯកឧត្តម សុខ លូ ប្រធានបក្សខេត្តដឹកនាំប្រជុំក្រុមការងារយុវជនគណបក្សខេត្ត


ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រជុំជាមួយក្រុមការងារយុវជនគណបក្សខេត្ត ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជាគឺសមូហភាពជាអ្នកដឹកនាំ តែបុគ្គលជាអ្នកទទួលខុសត្រូវ!”
ឯកឧត្តមមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារយុវជនគណបក្សខេត្ត ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សុខ លូ លើកឡើងថា សូមក្រុមយុវជនទំាងអស់ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋអោយបានច្រើន ជាពិសេសសូមលោកប្រធានក្រុមយុវជន ត្រូវប្រមូលផ្តុំកម្លាំងឡើងវិញ ដើម្បីងាយស្រួលក្នុងបំពេញការងារក្នុងការចុះមូលដ្ឋាន ជួបបងប្អូនប្រជាពលរដ្ឋ សាកសួរសុខទុក្ខរបស់ពួកគាត់ ព្រោះកម្លំាងយុវជន ជាចលនាខ្លំាងណាស់ក្នុងជួយអភិវឌ្ឍន៍សង្គម និងផ្តល់ព័ត៌មានបានឆាប់រហ័ស។ ថ្មីៗនេះ ដោយសាររចនាសម្ព័ន្ធនៅរដ្ឋបាលក្រុងស្រុកមួយចំនួន ធ្វើការផ្លាស់ប្តូរ ដូច្នេះយើងត្រូវរៀបចំគណៈកម្មការយុវជន ដូច្នេះសូមប្រធានក្រុមយុវជន ខិតខំពង្រឹងការងារនេះឡើងវិញ។ គណបក្សប្រជាជនកម្ពុជាយើងបានដាក់គោលការណ៍រួចហើយថា យើងពិតជាឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ ព្រោះបក្សយើងមានសមាជិកបក្សច្រើន មានគោលនយោបាយច្បាស់លាស់ ជាបក្សដែលបានជួយស្រោចស្រង់ជីវិតប្រជាពលរដ្ឋយើង ហើយបានដឹកនាំប្រទេសរីកចម្រើនដល់សព្វថ្ងៃនេះ។ គណបក្សយើងឈ្នះ គឺដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។

photo_2017-08-27_18-15-57 photo_2017-08-27_18-15-59

photo_2017-08-27_18-16-01 photo_2017-08-27_18-16-05