ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកងខេត្ត


នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកង របស់ខេត្តកំពង់ធំ តាមដងស្ទឹងសែន ។
តាមគណៈកម្មការរៀបចំការប្រណាំងទូក របស់ខេត្តកំពង់ធំ ឱ្យដឹងថា ពិធីអុំទូកនេះមាន រយៈពេល២ថ្ងៃ គឺថ្ងៃទី ០៧-០៨ ខែតុលា និងមានប្រភេទទូកង ខ្នាតអន្តរជាតិ ទូកផ្កាចា និងទូក មួង សរុបចំនួន ២៣គូ បានចូលរួមប្រណាំង ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ក្នុងពិធីប្រណាំងទូកនោះ ដោយបានលើកឡើងអំពីគោលបំណងនៃការរៀបចំធ្វើពិធី ប្រណាំងទូកង នៅខេត្តកំពង់ធំ នាពេល នេះ ។ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត សប្បុរសជន ដែលបានរៀបចំ និងឧបត្ថម្ភដល់ពិធីនេះ។ បានមានប្រសាសន៍អំពីប្រភព និងអត្ថន័យនៃព្រះរាជពិធីអុំទូក។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ និង កីឡាករ-កីឡាការនី អុំទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវចំណុចសំខាន់ៗមួយចំនួន ផងដែរ ដើម្បីទូកងរបស់ខេត្តកំពង់ធំ ទទួលបានជោគជ័យក្នុងពេលចូលរួមពិធីបុណ្យអុំទូក លយប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញក្នុងពេលខាងមុខ ៕

22279843_844657212366858_2595345609987304019_n22310399_844657255700187_525146506480466488_n

22365256_844657305700182_1646178285365951784_n 22308966_844657342366845_100994855449121652_n