ឯកឧត្តម សុខ លូ ប្រធានបក្សខេត្ត សំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១០០០ នាក់


ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាង ១ពាន់នាក់ នៅស្រុកកំពង់ស្វាយ

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាង ១ពាន់នាក់ ស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ ដោយមានការចូលរួមពី ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សឃុំ និងប្រធាន អនុប្រធាន សាខាគណបក្សភូមិគ្រប់ភូមិ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ទើបមានឱកាសបន្តការកសាង និងអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ឲ្យកាន់តែរីកចម្រើនប្រសើរថែមទៀត និងបានបង្ហាញអំពីការយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងសំខាន់ៗ ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសធំៗ មកបណ្ដាក់ទុនវិនិយោគជាច្រើននៅកម្ពុជា លើហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ ស្ពានអាកាសខ្វាត់ខ្វែង ក្នុងក្រុងនៅតាមជនបទ។ ឯកឧត្តម បន្ថែមទៀតថា ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល បានប្រកាសផ្ដល់អត្ថប្រយោជន៍ដល់ កម្មករ-កម្មការិនីមានប្រាក់ខែគោលឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ឧបត្ថម្ភពេលឆ្លងទន្លេកូនមួយ៤០ម៉ឺនរៀល កូនភ្លោះ៨០ម៉ឺនរៀល ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង។
បន្ទាប់មកឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឲ្យប្រឹងប្រែងធ្វើអំពើល្អ ហើយត្រូវមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវមុននឹងសម្រេចជឿលើអ្វីមួយ មិនត្រូវជឿលើការឃោសនា ឬការសន្យាខ្យល់ របស់ជនខិលខូចនោះឡើយ និងរួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានស្ថិតស្ថេរ គង់វង្ស ដើម្បីរក្សាសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ បន្តការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចំរើនឆាប់រហ័ស។
បន្ទាប់ពីសំណេះសំណាលចប់ ឯកឧត្តម បានចែកជូនសារ៉ុង ដល់អ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ដោយម្នាក់ៗទទួលបានសារ៉ុងមួយផងដែរ៕

23318956_716610511866502_1051929871810246940_n 23376664_716610438533176_8041420212766067796_n (1)23434922_716610618533158_1638949411573077113_n23376090_716610745199812_2937397950970425543_n 23376504_716611241866429_5696670390724165070_n 23376539_716610811866472_7840342061086386939_n