ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍បក្សខេត្តកំពង់ធំ


រសៀលថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញបំពេញការងារ ជួបប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ធំ និងអស់លោក ជាប្រធានគណបក្សស្រុក-ក្រុង ទាំង៨ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ។
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល គឺដើម្បីត្រួតពិនិត្យអំពីសភាពការណ៍ គណបក្ស បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ និងចំនួនអ្នកដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំសរុបមានចំនួន ២០២នាក់។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកសរសើរចំពោះគណបក្សខេត្ត បានធ្វើការងារនេះទទួលបានជោគជ័យ នោះគឺដោយសាយើងបានត្រៀមលក្ខណៈជាមុន ។
ម្យ៉ាងវិញទៀត ជំរុញអនុវត្តអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន និង គ៨៥ ការងារប្រញាប់ទាំងឡាយ ដើម្បីផ្ញើទៅ គ.ជ.ប ឱ្យទាន់ពេលវេលាកំណត់ ។
បានចង្អុលចុះ ឱ្យសម្របសម្រួលការដែលគេហៅថា “ មានការផ្ទុះឡើង រវាងគ្រូ និងសិស្ស ២០០០ នាក់ ” ជាមួយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវបញ្ចប់ដោយឯកភាពគ្នាទាំងសង្ខាង ដោយសន្តិវិធី ។ បញ្ហានេះ គណបក្ស និងឯកឧត្តម សុខ លូ បានសំរេចភារកិច្ចនេះហើយ ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំអំពីការងារផ្សេងៗ និងផ្តល់អនុសាសន៍ដឹកនាំចំពោះគណបក្សទាំងមូលផងដែរ ។

24774926_486460175069206_1727443103855359002_n24296724_486460148402542_2413520033547700957_n

   24296466_486460215069202_3893996589710048809_n24862361_486460218402535_5181506707354055185_n