ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយខេត្តកំពង់ធំ


ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិគ្រឹះ ក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំង៨ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ បានដឹកនាំពិភាក្សា និងផ្តល់អនុសាសន៍អនុវត្ត គឺការត្រួតពិនិត្យការអនុវត្តការងារសំខាន់ៗកន្លងមកដែលបានដាក់ចុះដោយគណៈកម្មាធិការកណ្តាល និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

25289294_876933265805919_3287622537203889390_n

25289428_876933285805917_3327935328057865095_n

25353936_876933319139247_1630314210734832390_n