ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយមេឃុំ និងចៅសង្កាត់ក្នុងឱកាសកាន់តំណែងថ្មី


ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ស្នើឲ្យប្រធានគណបក្សក្រុងស្រុក ជាពិសេស មេឃុំ ចៅសង្កាត់ ទើបឡើងកាន់មុខតំណែងថ្មី ដែលជាឪពុកម្តាយនៅជិតបំផុតជាមួយប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា “សូមមន្រ្តីគណបក្សប្រជាជនកម្ពុជាទំាងអស់ត្រូវខិតខំធ្វើការងារ មតិភាគតិច ត្រូវគោរពមតិភាគច្រើន សមូហភាពដឹកនាំ តែបុគ្គលជាអ្នកទទួលខុសត្រូវ »

ឯកឧត្តមមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ទើបឡើងកាន់មុខតំណែងថ្មី ចំនួន ៤១នាក់ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលការកំពូល នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់លោកប្រធានបក្សក្រុងស្រុក ជាពិសេស មេឃុំ ចៅសង្កាត់ ដែលទើបឡើងកាន់មុខតំណែងថ្មី ដែលជាឪពុកម្តាយនៅជិតបំផុតជាមួយប្រជាពលរដ្ឋ ត្រូវគោរពតាមតួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយមិនមានការប្រកាន់បក្សពួក ឬនិន្នាការនយោបាយអ្វីឡើយ ត្រូវផ្តោតការយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋ សាកសួរសុខទុក្ខ ស្តាប់បញ្ហា និងសំណូមពរ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព ការផ្តល់សេវាសាធារណៈ រាល់ការពិភាក្សាការងារមតិភាគតិច ត្រូវគោរពមតិភាគច្រើន សមូហភាពដឹកនាំ តែបុគ្គលជាអ្នកទទួលខុសត្រូវ សមាជិកម្នាក់ៗ ត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ។ ឯកឧត្តមបន្ថែមទៀតថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្សសម្បថដែលបានស្បថមុខព្រះមហាក្សត្រ មុខព្រះស្វេត្រឆត្រ័ និងមុខព្រះភក្រ័ព្រះសង្ឃទាំងពីរគណៈ ឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះស្របពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំផ្ញើដល់បងប្អូនទំាងអស់ ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋកើនឡើងទ្វេរដង រួមគ្នាបំរើប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។

photo_2018-01-14_09-12-26 photo_2018-01-14_09-13-11 photo_2018-01-14_09-13-35 photo_2018-01-14_09-13-38 photo_2018-01-14_09-14-34 photo_2018-01-14_09-22-35 photo_2018-01-14_09-23-39 photo_2018-01-14_09-24-46 photo_2018-01-14_09-26-38 photo_2018-01-14_09-27-30 photo_2018-01-14_09-27-52