សម្ភោធមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ធំ


អាគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ធំត្រូវធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ធំ ថ្ងៃអង្គារ៍ ១៣ រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករ ប្រមាណជាង៦០០ នាក់ ។

លោក ប្លោក ចាន់រដ្ឋា ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពការសាងសង់អាគាររដ្ឋបាលថ្មី ត្រូវបានចុះហត្ថលេខាសាងសង់នៅថ្ងៃទី១១ ខែ កក្តដា ឆ្នាំ ២០១៦ ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី១៨ ខែ កក្តដា ឆ្នាំ ២០១៦ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០១៦ ដោយក្រុមហ៊ុន សំណង់បុរីកម្មករ ខូអិលធីឌី ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន អស់ទឹកប្រាក់ ៣៩៨.១២៧.៥០០ រៀល ។

ឯកឧត្តម សុខ លូ បានលើកឡើងថាផ្អែកលើកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ផ្តើមចេញពីសុខសន្តិភាពនេះបានផ្តល់ឱកាសឲ្យប្រជាជនប្រកបមុខរបរក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារនិងសំបូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ ។ឆ្លើយតបនិងបរិបទនេះ អាជ្ញាធរខេត្តបានរួមសហការជាមួយអង្គភាពមន្ទីរជំនាញនិងពីគ្រប់អ្នកពាក់ព័ន្ធកំពុងយកចិត្តទុកដាក់និងអនុវត្តយ៉ាងសកម្មប្រកបដោយមនសិកានិងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។

27657673_1643981889004392_6739353130020700788_n28055707_1643982732337641_4845859700535597557_n27752308_1643982525670995_3802803774913358685_n27749916_1643981892337725_6543506051706407474_n27657357_1643982062337708_2121319730909790294_n 27971935_1643982075671040_1783924774263531237_n  27751812_1643982395671008_2248089916024315326_n  27857949_1643982385671009_8166184913336565711_n 27858327_1643982285671019_992850836007949444_n 27867360_1643982479004333_7863529526543380166_n