កិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគីរី


នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះនៅសាលប្រជុំស្នាក់ការគណបក្សខេត្តមណ្ឌលគីរី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានថ្នាក់ដឹកនាំភូមិភាគទី៨ សំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងជា អនុប្រធានទី២ រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគីរី និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុងក្នុងខេត្ត ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បញ្ជាក់ជូនអង្គប្រជុំ អំពីតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំភូមិភាគ គឺដឹកនាំ និងសម្របសម្រួលការងារឲ្យត្រូវតាមនីតិវិធីច្បាប់ និងឯកសារដែលពាក់ព័ន្ធ ជាមួយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះឲ្យទទួលបានជោគជ័យ ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ពីការវិវត្តន៍ និងបទពិសោធន៍របស់គណបក្សអំពីការងារបោះឆ្នោតនេះចាប់តាំងពីប្រទេសយើងទទួលយករបបប្រជាធិបតេយ្យ សេរីពហុបក្ស គឺគណបក្សប្រជាជនកម្ពុជារក្សាបាននូវប្រៀបឈ្នះរហូតមក ។
អង្គប្រជុំក៏បានស្តាប់នូវសេចក្តីរាយការណ៍សង្ខេប របស់គណបក្សខេត្តផងដែរ អំពីសកម្មភាពការងារ និងលទ្ធផលដែលបានអនុវត្តកន្លងមក និងជាទិសដៅត្រៀមគ្រប់ លក្ខណៈសម្បត្តិក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នេះ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍ថ្លែងអំណរគុណ និងផ្តាំផ្ញើដល់គណបក្សគ្រប់ជាន់ថ្នាក់របស់ខេត្តមណ្ឌលគីរី ត្រូវយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តអនុវត្តឲ្យទទួលបានជោគជ័យតាមផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារបស់គណបក្សថ្នាក់លើ និងផែនការរួមរបស់គណបក្សខេត្តមណ្ឌលគីរីយើង ។

28059291_992898544175165_4854113135288957020_n27867539_992898584175161_6523125855407542743_n 27867835_992898650841821_1023573809376525321_n 27972176_992898610841825_435631904434365228_n