ក្រុមអ្នកប្រឆាំង ក្តៅក្រហាយហួសចិត្តចំពោះសហគមន៍អឺរុប


ក្រុមអ្នកប្រឆាំង ក្តៅក្រហាយហួសចិត្តចំពោះសហគមន៍អឺរុប ក្រោយអឺរ៉ុបអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដោយមិនខ្វល់ពីការទាមទាររបស់បក្សប្រឆាំង
(ភ្នំពេញ)៖ សមាជិកក្រុមអ្នកប្រឆាំងក្រៅច្បាប់មួយចំនួន ពេលនេះ កំពុងតែបង្ហាញការឈឺចុកចាប់ពន់ពេកលើបណ្តាញសង្គម Facebook បន្ទាប់ពីពួកគេទទួលដំណឹងថា សហគមន៍អឺរ៉ុប បានអញ្ជើញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាដៃគូ ទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្សិក លើក ទី១២ នៅខែតុលា ខាងមុខនេះ ដោយ មិនមានខ្វល់ខ្វាយចំពោះការទាមទាររបស់ពួកគេទាល់តែសោះ។

អាណិកជនខ្មែរ នៅប្រទេសបារាំងនិងជាសមាជិកក្រុមអ្នកប្រឆាំង ឈ្មោះ ដួង ចំរើន (Chamroeun Duong) ដែលតែងរិះគន់លើរាជរដ្ឋាភិបាលកម្ពុជា បានសរសេរនៅលើបណ្តាញសង្គម Facebook ដោយ សម្តែងអារម្មណ៍ថា «សហគមន៍អឺរ៉ុប ងាក ចេញពីយើងហើយ និងថែមទាំងអញ្ជើញលោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅខែតុលា២០១៨ ទៀតផង!»។

លោកចំរើន បានរៀបរាប់ថា «ជាដំណឹងដែលខ្ញុំភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង។ ខ្ញុំពិតជាគិតស្មានមិនដល់មែន ថាសភាពការណ៍នយោបាយនៅកម្ពុជាប្រែប្រួលលឿន និងមិនដូចអ្វីដែលជាការអះអាងរបស់ លោក ប្រធាន សម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំក្រុឮមយើង នៅប្រទេសបារាំង ដែលតែងតែជឿជាក់ថា សហគមន៍អឺរ៉ុប ដាក់គំនាប ឬកាត់ជំនួយទៅលើរដ្ឋាភិបាល ហ៊ុន សែន។ នេះបានពិតជា “មនុស្សផ្សេង រីឯស្រមោលផ្សឹងមែន”។ តែឥឡូវនេះ ការងារ យើងពិតជាបរាជ័យ១០០%ទៀតហើយ»។

លោកបានបន្តទៀតថា «ការទាមទារពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះខ្វះមិនបាន ហើយបក្សយើងក៏ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ប្រើអំណាច បំភិតបំភ័យ និងបំបាត់សំឡេងចោលទាំងស្រុងប៉ុណ្ណឹងហើយ តែសហគមន៍អឺរ៉ុប មិនបានអើពើ ឬចាត់វិធានការអ្វីមួយ ដាក់ទណ្ឌកម្ម កាត់ជំនួយ ដើម្បីឱ្យរបបលោក ហ៊ុន សែន រងផល ប៉ះពាល់ និងស្ទះដង្ហើមសេដ្ឋកិច្ចនោះទេ ផ្ទុយទៅវិញ ការប្រឹងប្រែង និងការរំពឹងទុកទាំងប៉ុន្មានក្លាយជារឿងឥតបានការ»។

លោក ដួង ចំរើន បានបញ្ជាក់ទៀតថា «ខ្ញុំបានឃើញលិខិតឆ្លើយឆ្លងគ្នារវាងតំណាងក្រុមប្រឹក្សាអឺរ៉ុប Donald TUSK និងតំណាងគណៈកម្មាធិការអឺរ៉ុប Jean-Claud JUNCKER ផ្ញើទៅលោក ហ៊ុន សែន ពី Brussels 22-01-2018 បានសរសេរច្បាស់ណាស់ថា អឺរ៉ុបគេមានសេចក្តីសោមនស្សរីករាយ អញ្ជើញ និងរង់ចាំទទួលស្វាគមន៍វត្តមានលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១២ នៅថ្ងៃទី18-19 ខែតុលា ខាងមុខនេះ នៅ Brussels ។ ខាងសហគមន៍អឺរ៉ុបបានបញ្ជាក់គោលជំហរច្បាស់លាស់ប្រាប់ថា វត្តមានរបស់លោក ហ៊ុន សែន គឺជាការបង្កើនភាពជិតស្និទ្ធក្នុងនាមជាដៃគូដ៏ល្អ។ ហើយលិខិតឆ្លើយតបវិញរបស់សម្តេច ហ៊ុន សែន កិច្ចប្រជុំនៅពេលខាងមុខនេះ នឹងផ្តល់នូវការផ្លាស់ប្តូរយោបល់គ្នាប្រកបដោយផ្លែផ្កា»។

ក្នុងនាមជាអ្នកប្រឆាំងម្នាក់ លោកចំរើន បានបន្តទៀតថា «បើក្រុមយើងចង់ដឹងបន្ថែម នោះ សូមអានខ្លឹមសារទាំងស្រុងទៅ
នឹងបានដឹងហើយ ហើយក៏គ្មានអ្វីនិយាយទៀតដែរ ។ គិតទៅអឺរ៉ុប គេគិតពីផលប្រយោជន៍ក្នុងសហគមន៍ ជាមួយដៃគូជាសកល គឺអឺរ៉ុបមិនបានអើពើនឹងបញ្ហារបស់បក្សសង្គ្រោះជាតិ ក៏ដូចជាចលនាសង្គ្រោះជាតិ របស់លោកប្រធានបន្តិចសោះ។
លោកប្រធានបានធ្វើសកម្មភាពច្រើនណាស់ រួមទាំងលោកជំទាវ មួរ សុខហួរ និងក្រុមការងារជាច្រើន នាក់ទៀតនៅទីនេះ គឺពួក យើងសង្ឃឹម១០០ភាគរយថា នឹងផ្លាស់ប្តូរឱ្យបាន នៅពេលឆាប់ៗខាងមុខ ហើយ ក៏ពួកយើងបានសង្ឃឹមថា បើសហគមន៍អឺរ៉ុប ជួយយើងមែន នោះនឹងបើកច្រកដំណោះស្រាយ ផ្តល់ភាពវិជ្ជមានល្អសម្រាប់ផែន ការរបស់យើង។ ប៉ុន្តែ ពេលនេះ ការរំពឹងទុកថា អឺរ៉ុបជួយដាក់គំនាប ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន គឺគ្មានប្រសិទ្ធភាពទេ។
ខ្ញុំហាក់ដូចជាយល់ថា ហើយក៍ចង់ចោទជាសំនួរថា ៖
៉ Does this EU invitation to Hun Sen means that the arrest and charges of Kem SOKHA as well as the dissolution of Cnrp by PPenh Court were a correct and legitimate charges and ruling, and that Democracy in Cambodia is not yet dead ?
And more importantly, the invitation to Hun SEN in his capacity as Prime Minister to attend this ASEM Summit in October 2018 in Brussels means that EU has already recognized the facto and the jure the upcoming 29th JULY General Election minus CNRP?
And if it is so, then this is the “ Real Politics in this contemporary World “ !
Good bye EU !

fn-2018-03-08-20-54-03-0fn-2018-03-08-20-54-03-3 fn-2018-03-08-20-54-03-2  fn-2018-03-08-20-54-03-4 fn-2018-03-08-20-54-03-5