​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​សង្កាត់​កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ


កំពង់ធំ, ​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ​ឆ្នាំ​២០១៥​ ក្រុង​ស្ទឹង​សែន​បាន​រៀប​ចំ​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​នៅ​សង្កាត់​កំពង់ធំ​ក្រោម​អធិបតី​​ លោក​ គឹម​ សួរ ​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង ​និង​លោក​ ហុក ​រិន​ អភិបាល​ក្រុង​ស្ទឹងសែន ​ព្រម​ទាំង ​សមាជិក ​សមាជិកា​ក្រុមប្រឹក្សាក្រុង​ទាំងអស់ ​រួម​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១១៤​នាក់ ​ស្រី​៦៨​នាក់​។​កិច្ច​ពិគ្រោះ​យោបល់​ទទួល​បាន​សំណូមពរ​ចំនួន​ ៦ ​រួមមាន​៖​

១. ​សំណើជួយ​សាង​សង់​របាំង​ទឹក​ចំនួន​ ២ ​កន្លែង

២​. សំណើ​ជួយ​សាង​សង់​ស្ពាន​ឈើ​ស្ថិត​នៅ​ក្នុង​ភូមិទី ១​

៣.​ ​ជួយ​រៀប​ចំ​សណ្តាប់​ធ្នាប់​សាធារណៈ ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ

៤.​ ​សំណើ​ជួយ​រៀប​ចំ​កាក​សំណល់​ឲ្យ​បាន​ល្អ​

៥. ​រាល់​ការ​សាង​សង់​ត្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ​នានា​

៦. ​ត្រូវ​មាន​លូ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ក្រុង​ឲ្យ​បាន​ល្អ

ដំណើរ​ការ​កិច្ច​ពិភាក្សា​មាន​ការ​ចូល​រួម​មតិ​យោបល់​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។

(ប្រភពពី លោក ជូ ប៊ុនរី)

1524128_1644058802479736_1497177745290450074_o 11417758_1644058785813071_4170937029547264098_o 11426798_1644058795813070_6319522393442829192_o