ថ្នាក់ដឹកនាំខេត្តកំពង់ធំ គោរពវិញ្ញាណខ័ន្ធសពឯ.ឧសន្តិបណ្ឌិត ឯម សំអាន


ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលរួមគោរពវិញ្ញាណខ័ន្ធឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្ត តំណាងឲ្យប្រជាពលរដ្ឋខេត្តកំពង់ធំទាំងមូល ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណខ័ន្ធឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៦:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តម សុខ លូ និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តទំាងអស់ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

photo_2018-03-27_16-03-36photo_2018-03-27_16-03-12 photo_2018-03-27_16-04-39photo_2018-03-27_16-03-18 photo_2018-03-27_16-03-20 photo_2018-03-27_16-03-29 photo_2018-03-27_16-03-32  photo_2018-03-27_16-03-37 photo_2018-03-27_16-03-43  photo_2018-03-27_16-04-57