អបអរសាទរខួបឆ្នាំទី៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨/៦/១៩៥១-២៨/៦/២០១៥)


ព្រឹកថ្ងៃសៅរ៍ ទី ២៧ ខែមិថុនា ឆ្នាំ ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានប្រារព្វពិធីអបអរសាទរខួបឆ្នាំទី ៦៤   ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨/៦/១៩៥១-២៨/៦/២០១៥) ក្រោមអធិបតី ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ។ ក្នុងនោះដែរសមាជិក សមាជិកាគណបក្សមកពីបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត និងមកពីក្រុងស្ទឹងសែន សិស្ស និស្សិត គរុសិស្ស សរុបចំនួនប្រមាណ ២,៣៥៤ នាក់ (ស្រី ១៧០៥ នាក់) ចូលរួមក្នុងអង្គមិទ្ទិញ។ កម្មវិធីបានប្រព្រឹត្តទៅជាបន្តបន្ទាប់ ដោយមានព្រះសង្ឃ ស្វាធ្យាយជ័យន្តោ, ការគោរពទង់ជាតិ, គោរពទង់បក្ស, គោរពវិញ្ញាណក្ខ័ន្ធបុព្វបុរសរបស់គណបក្ស និងគោរពវិញ្ញាណក្ខ័ន្ធ  សម្តេចអគ្គ មហាធម្មពោធិសាល ជា ស៊ីម។ បន្ទាប់មកឯឧត្តមណ្ឌិត ងួន ញ៉ិល បានអានខ្លឹមសារសុន្ទរកថារបស់                   សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងមានមតិសំណេះសំណាលជាមួយសមាជិក សមាជិកា នៃអង្គមិទ្ទិញ។ ចុងក្រោយយុវជន ៥ រូប តំណាងអង្គមិទ្ទិញទាំងមូល បានឡើងអានចំណាប់អារម្មណ៍ ដែលនៅក្នុងនោះដែរ មានការប្តេជ្ញាចិត្ត ដូចតទៅ ៖
-ប្តេជ្ញា អស់មួយជីវិត គាំទ្រ និងដើរតាមមាគារដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាដាច់ខាត!
-ប្តេជ្ញា ពង្រឹងធ្លុងមហាសាមគ្គីជាតិ សាមគ្គីរវាងគណបក្ស និងប្រជាជន ឲ្យកាន់តែរឹងមាំ ជាអមតៈ!
-ប្តេជ្ញា អនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឲ្យបានសម្រេចជោគជ័យ ជាដាច់ខាត!
អង្គមិទ្ទិញទាំងមូលទះដៃគាំទ្រយ៉ាងផុសផុល។សម្លេងជ័យឃោសន៍ដោយការជឿជាក់ ស្នាមញញឹម និងភាពសប្បាយរីករាយបានស្វាគមន៍ និងទទួលរាក់ទាក់ចំពោះខួបឆ្នាំទី ៦៤   ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា។

(ដោយ វុទ្ធី)

IMG_0273 IMG_0289 IMG_0279 IMG_0295 IMG_0296 IMG_0322 IMG_0324 IMG_0307 IMG_0341 IMG_0351 IMG_0352 IMG_0357