ឯកឧត្តមអភិបាលខេត្តកំពង់ធំ ប្រគេនទៀនព្រះវស្សានៅវត្តកំពង់ធំ


នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥ ឯ.ឧ អុ៑ត សំអន អភិបាល នៃគណៈអភិបាលខេត្តអមដំណើរ ដោយលោកប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងសហការី បាននាំយកនូវទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅ វត្តឥទ្រ្ទីយ៍សំវរះ ហៅវត្ត កំពង់ធំ ដែលស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ មានប្រសាសន៍ សំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត័ សីលវតី និងពុទ្ធបរិស័ទនាឱកាសនោះ ឯ.ឧ អុ៑ត សំអន អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រ ជាតិ អរិយធម៌ វប្បធម៌ខ្មែរយើង តាំងពីយូរណាស់មកហើយ។ ឯកឧត្តម ឯ.ឧ អុ៑ត សំអន បានបញ្ជាក់បន្តទៀតថា នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំង ព្រះរាជាណាចក្រកម្ពុជា គោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃ គង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបថ្ងៃនេះត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ន មន្ត្រី បាននាំយកមក វេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីរធម៌វិន័យ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ក្នុងឱកាសនោះ ឯ.ឧ អុ៑ត សំអន អភិបាល នៃគណៈ អភិបាលខេត្ត និងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនានៃយើង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សាលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់ លោកខាងមុខផងដែរ ។ សម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះមានទៀនវស្សា ១ គូ ស្លាដក់ ១ អង្ករ ៥០០ គ.ក្រ មី ១៥ កេស ទឹកសុទ្ធ ២០ យួរ ទឹកក្រូច ទឹកផ្លែឈើ ៧ កេស និង បច្ច័យ ១លាន ៣សែនរៀល ដើម្បីទុកសម្រាប់ប្រើប្រាស់ពេលចូលព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស នៅក្នុងទីវត្តផងដែ ៕

11219239_1649433308676562_9064903107572857214_n11403010_1649433138676579_3329650747601808202_n11695970_1649433958676497_4231012420441351650_n1455873_1649434185343141_5236439923411034286_n