ឯកឧត្តម ជា ចាន់តូ សម្ភោធសមិទ្ធផលនៅស្រុកសន្ទុក ខេត្តកំពង់ធំ


នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៥ នៅវិទ្យាល័យកំពង់ថ្ម ភូមិធន់មូង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមថ្នាក់ជាតិចុះជួយស្រុកសន្ទុក ឯកឧត្តម អ៊ុត សំអន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី និងសម្ភោធសមិទ្ធផលនានាក្នុងវិទ្យាល័យកំពង់ថ្ម ស្រុកសន្ទុក។ អមដំណើរដោយប្រតិភូធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្រ្តីរាជការថ្នាក់ខេត្ត ថ្នាក់ស្រុកផងដែរ។ អ្នកចូលរួមមានចំនួន ១២៥១ នាក់ ក្នុងនោះ ឯកឧត្តម ជា ចាន់តូ បានឧបត្ថម្ភ :
១.លោកគ្រូ អ្នកគ្រូចំនួន ១២០នាក់ (ម្នាក់ៗទទួលបានសៀវភៅ ១ ក្បាល ប៊ិក ១ ដើម)
២.សិស្សានុសិស្សចំនួន ៩៣១ នាក់ (ម្នាក់ៗទទួលបានសៀវភៅ ១ ក្បាល ប៊ិក ១ ដើម)
៣.តាជី យាយជី និងប្រជាពលរដ្ឋចំនួន ២០០ នាក់ ( ម្នាក់ៗទទួលបាន ក្រណាត់ស ១ ដុំ ថវិកា ១០.០០០ រៀល)

11755435_1656136851339541_747591365012670461_n  11800309_1656136898006203_1319365654175378195_n

11787271_1635958249976575_230906205_n11816052_1635958223309911_1520706933_n11822373_1656136831339543_1826185435205717953_n 11824034_1635958239976576_1207213205_n