អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩


ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជា អធិបតីភាព ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ដែល បានរៀបចំឡើងនៅសាសប្រជុំសាលាខេត្តកំពង់ធំ មានប្រធាន អនុប្រធានមន្ទីរ អង្គភាព ដែលជាសមាភាពនារី ចូលរួម យ៉ាងអធឹកអធ័ម នារសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០១៩។

លោកជំទាវ លំ គន្ថារី អភិបាលរងខេត្តកំពង់ធំ បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថស៊ីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលរួមមក ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរ ប្រធានមន្ទីរ ស្ថាប័ន អង្គភាព ក្រុងស្រុក ដែលបានរួមគ្នា ប្រារព្វពិធី ខួបលើកទី១០៨នារីអន្តរជាតិ ៨ មិនា ឆ្នាំ ២០១៩នេះឡើង និងបាន ប្រារព្វឡើងជារៀងរាល់ឆ្នាំ ក្នុងនោះមិនមែនបានសេចក្តីថា សិទ្ធិនារីតែមួយថ្ងៃនោះទេ គឺជាខួប១០៨ ឆ្នាំទិវានារី អន្តរជាតិ ដូច្នេះត្រូវយកចិត្តទុកដាក់លើស្រ្តី កន្លែងធ្វើការនីមួយៗ ស្រ្តីបានដើរតួនាទីស្មើនឹងបុរស ក្នុង កិច្ចការ អភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ត្រូវបានស្រ្តីចូលរួម ហើយមិនត្រូវប្រៀបធៀបសមាសភាពស្រ្តីនិងបុរស ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យតាមមន្ទីរ អង្គភាព មន្រ្តីរាជការ សហការគ្នា ឲ្យបាន ស្អិតរមួត ការសាមគ្គីនេះឯង ដែលធ្វើឲ្យយើងបានជ័យជម្នះ សម្រាប់ប្រទេសជាតិយើង គ្មានជ័យជម្នះណាដែលមិនបានសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងនោះទេ កន្លងមកនេះដោយសារយើងបានរួមគ្នាធ្វើការងារជា ច្រើនរហូតទទួលបានស្នាដៃ តែបើសិនជាគ្មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រីទេ ក៏មិនបានជោគជ័យនោះដែរ ជាពិសេសនារីដែលធ្វើការនៅន្លែងធ្វើការក្តី ឬធ្វើការនៅផ្ទះ ថែទាំកូនចៅក្តី ក៏មានតំលៃស្មើនឹងធ្វើការ មន្រ្តីរាជការដែរ ឬធ្វើការខាងក្រៅដែរ ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការលើកទឹក ចិត្ត ស្វាមីបង ប្អូន។ ចំណែកខេត្តកំពង់ធំ បានអនុវត្តនូវ គោលនយោបាយភូមិឃុំសុវត្តិភាព ឆ្នាំនេះគឺទទួលបានជោគជ័យ ដោយពុំមានឃុំ សង្កាត់ណាធ្លាក់លេខនោះទេ ដែលជាលទ្ធផលល្អជាងឆ្នាំទៅ ។

ចុងក្រោយ ឯកឧត្តម សុខ លូ និងលោកជំទាវ បានប្រគល់នូវបាច់ផ្កាជូនដល់លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងស្រុក ជានារី ព្រមទាំងថតរូបជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយផងដែរ។