លោកតាពីររូប មានអាយុ ១០០ឆ្នាំ រស់នៅក្នុង ខេត្តកំពង់ធំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន


 

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៧សីហានេះ បានបន្តនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាថវិកា ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាពីររូប មានអាយុ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកំពង់ធំ។

.ទី១ លោកតា អ៊ូ វង្ស អាយុ១០០ឆ្នាំ រស់នៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ
.ទី២ លោកតា ស៊ូ អៀ អាយុ១០០ឆ្នាំ រស់នៅភូមិស្លែង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។