ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការឃោសនា និងសោតទស្សន៍ ចំណុះគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មការរបស់ខ្លួន តាមអនឡាញ (ប្រព័ន្ធ ZOOM)


កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការឃោសនា និងសោតទស្សន៍ ចំណុះគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មការរបស់ខ្លួន តាមអនឡាញ (ប្រព័ន្ធ ZOOM)

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ស្វាគមន៍ បើកកិច្ចប្រជុំ និងបានបញ្ជាក់ជូនថា យោងសភាពការណ៍ និងភារកិច្ចនយោបាយគណបក្សនាពេលបច្ចុប្បន្ន និងយោងប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត ។ ដោយកាលបរិច្ឆេទនេះកាន់តែខិតមកជិតហើយដូចនេះគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្តាល បានចេញសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រួចហើយកាលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១កន្លងទៅ ។ គណៈកម្មការឃោសនា និងសោតទស្សន៍ត្រូវតែធ្វើការប្រជុំបែងចែកភារកិច្ច ។

ដោយមានការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អង្គប្រជុំបានដំណើរការអំពីរបៀបវារៈសំខាន់គឺការពិភាក្សា និងពិនិត្យ-សម្រេច លើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតសមាសភាព និងភារកិច្ច របស់អនុគណៈកម្មការជំនាញចំណុះគណៈកម្មការឃោសនា និងសោតទស្សន៍ចំនួន ៤ គឺ៖
– អនុគណៈកម្មការកសាងឯកសារនយោបាយ បោះពុម្ព និងផលិតសម្ភារៈឃោសនា
– អនុគណៈកម្មការរៀបចំវេទិការតុមូល និងពិភាក្សាបេក្ខជនតាមមណ្ឌល
– អនុគណៈកម្មការសោតទស្សន៍ និងរៀបចំស្ប៉តគណបក្ស
– អនុគណៈកម្មការសារព័ត៌មាន អ្នកនាំពាក្យ និងប្រតិកម្មរហ័ស។