ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ ពេលព្រឹកជាមួគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង និង ពេលរសៀលជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ


កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងនេះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ៖
– ពេលព្រឹកជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង និងលោក លោកស្រី ជាប្រធានគណបក្សឃុំទាំង១៣ របស់ស្រុក ។
– ពេលរសៀលជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ និងលោក លោកស្រី ជាប្រធានគណបក្សឃុំទាំង១១ របស់ស្រុក ។
ក្នុងកិច្ចប្រជុំទាំងពីរខាងលើ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ និងបញ្ជាក់ជូនថាការជួបប្រជុំធ្វើការងាររបស់យើងនៅពេលនេះគឺដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។ បន្ទាប់មក ឯកឧត្ដមបណ្ឌិត បានអនុញ្ញាតឲ្យ ឯកឧត្តម លុក សម្បត្តិ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ ធ្វើបទបង្ហាញអំពីសន្ទស្សន៍នៃការកសាង និងពង្រឹងសមាជិកគណបក្សគ្រប់ឃុំ ទាំងពីរស្រុក និងពិនិត្យតាំងពីភូមិមកតែម្តង ។

បន្ទាប់មក ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍
អរគុណ និងកោតសរសើរចំពោះគណបក្សស្រុក គណបក្សគ្រប់ឃុំ និងក្រុមការងារគណបក្សចុះជួយស្រុកទាំងពីរ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផល ក្នុងពេលកន្លងមកតែក៏ត្រូវខិតខំថែមទៀតផងដែរអំពីការងារពង្រឹងមូលដ្ឋាន កសាងសមាជិកគណបក្សចំពោះភូមិ-ឃុំមួយចំនួនតូច ដែលនៅមិនទាន់គ្រប់ផែនការ និងពិសេសត្រូវខិតខំការកសាងសមាជិកគណបក្សក្នុងយុវជន។

ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ផ្តល់អនុសាសន៍ដឹកនាំ សម្រាប់គណបក្សគ្រប់ថ្នាក់ និងក្រុមការងារគណបក្សទាំងអស់សម្រាប់អនុវត្តបន្តដើម្បីសម្រេចឲ្យបានទៅតាមការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សគឺរក្សា និងបង្កើនប្រៀបឈ្នះ និងឈានទៅទទួលបានជ័យជំនះធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ នាពេលខាងមុខដែលជាស្ពានចម្លងទៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៧ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត ៕