ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សក្រុងស្ទឹងសែន នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។


ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សក្រុងស្ទឹងសែន និងបាននាំអំណោយផ្ទាល់ខ្លួននូវ អង្ករ ចំនួន ១៤០បេ ត្រី ខ ១៤០យួរ និង មី ១៤០កេះ ជូនដល់ប្រធានគណបក្សសង្កាត់នៅក្នុងក្រុងស្ទឹងសែន ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។