ដំណើរទស្សនកិច្ច នៃគរុសិស្សសាលាគរុកោសល្យ ខេត្តកំពង់ធំ ទៅកាន់សាលាក្តីខ្មែរក្រហម


គរុសិស្សឆ្នាំទី ១ ជំនាន់ទី ៣៣ មកពីសាលាគរុកោសល្ស និងវិក្រិត្យការ ខេត្តកំពង់ធំចំនួន ១៩០ នាក់ ស្រី ៨៧ នាក់ បានអញ្ជើញទៅទស្សនកិច្ចសាលាក្តីខ្មែរក្រហម បឹងជើងឯក និងគុកទួលស្លែង ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី សុទ្ធ សុខនីន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្រោយពីបានទស្សនារួចមក គរុសិស្សទាំងអស់បានយល់ដឹងអំពីប្រវត្តិសាស្រ្ត នៃរបបកម្ពុជាប្រជាធិបតេយ្យ និងការសម្លាប់រង្គាលយ៉ាងអយុត្តិធម៌ ។ ពិសេសទៅទៀតយុវជនទាំងអស់បានបណ្តុះនូវឆន្ទៈយ៉ាងរឹងមាំក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបដ៏កាចសាហាវនេះ ក្នុងក្រិត្យក្រម នៃការជ្រើសរើសថ្នាក់ដឹកនាំ ៕

IMG_5469IMG_5484IMG_5519IMG_5511