លោក ទង់ គឹមតុល ជំរុញឲ្យថ្នាក់ដឹកនាំក្រោមឱវាត មានទិសដៅធំៗ នៃគោលនយោបាយអភិវឌ្ឍន៍ឃុំ/សង្កាត់ឆ្នាំ២០២២-២០២៧ និងមានផែនការបន្តរបស់ស្រុក


លោក ទង់ គឹមតុល ជំរុញឲ្យថ្នាក់ដឹកនាំក្រោមឱវាត មានទិសដៅធំៗ នៃគោលនយោបាយអភិវឌ្ឍន៍ឃុំ/សង្កាត់ឆ្នាំ២០២២-២០២៧ និងមានផែនការបន្តរបស់ស្រុក

ស្រុកប្រាសាទសំបូរ គឺជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង០៩ របស់ខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅឃុំសំបូរប៉ែកឦសាន នៃទីរួមខេត្តដែលមានចម្ងាយប្រមាណ៣២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ស្រុកប្រាសាទសំបូរដឹកនាំដោយលោក ទង់ គឹមតុល អភិបាលស្រុក និងលោកមេឃុំទាំង០៥ បានសហការគ្នាធ្វើឱ្យមានភាពរីកចម្រើននៅក្នុងឃុំ គឺដោយសារបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ភូមិ/ឃុំឲ្យមានលក្ខណៈប្រសើរឡើង។ ក្នុងនោះផងដែរប្រជាពលរដ្ឋមួយចំនួនច្រើនប្រកបមុខរបរកសិកម្ម ពិសេសធ្វើស្រែចំការជាច្រើន ធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់ ។

ជាមួយគ្នានេះផងដែរលោកមេឃុំទាំង០៥ បានបញ្ជាក់ថា លោកបានដឹកនាំនៅឃុំតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន នៅក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយធ្វើឱ្យលោកជាប់ឆ្នោតជាមេឃុំ ក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឃើញថាឃុំទាំង០៥ នៅក្នុងស្រុកប្រាសាទសំបូរមានការរីកចម្រើនគ្រប់ផ្នែកគ្រប់វិស័យ។

លោក ទង់ គឹមតុល អភិបាលស្រុក បានរាយការណ៍ថា តាមស្ថិតិរបស់រដ្ឋបាលស្រុកប្រាសាទសំបូរ ស្រុកមានព្រំប្រទល់៖ ខាងកើតជាប់និងស្រុកសណ្តាន់ ខាងលិចជាប់និងស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្ក ខាងជើងជាប់នឹងស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ខាងត្បូងជាប់និងស្រុកសន្ទុក។ ស្រុកមានឃុំចំនួន៥
ស្មើនឹង៦៦ភូមិ។ ប្រជាពលរដ្ឋសរុបចំនួន ៤៩,៥១៨ នាក់ (ស្រី២២,២២២នាក់)។ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅ សរុបចំនួន៣០,៤៦៩នាក់ (ស្រី១៦,៣៩៧ នាក់)។ស្រុកមានផ្ទៃដីសរុបចំនួន ៧៣,៧៧៩ គីឡូម៉ែត្រការ៉េ ស្មើនឹង៧៣,៧៧៩ ហិតា។ ក្នុងនោះ ផ្ទៃដីបង្កបង្កើនផលសរុបចំនួន១៩,៩៦១ ហិតា។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរធ្វើស្រែចំការ និង មួយភាគតូច ប្រកបរបរធ្វើចំការដាំដំឡូងមី និងចំការស្វាយចន្ទី។ល។ ស្រុកមានរមណីយដ្ឋានសំខាន់ៗចំនួន៣កន្លែង រួមមាន÷
១-រមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក បញ្ចូលជាបេតិកភ័ណ្ឌពិភពលោក។ ២-រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំបារាង ស្ថិតក្នុងឃុំគោល។ ៣-រមណីយដ្ឋានធម្មជាតិធ្នូសតាព្រហ្ម ស្ថិតក្នុងភូមិស្វាយ ឃុំស្រើង។

ជាចុងក្រោយលោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំលះបង់កម្លាំងកាយចិត្ត ដើម្បីស្វែងរកថ្នាំការពារកូវិដ-១៩ជូនប្រជាពលរដ្ឋទាំងព្រះរាជាណាចក្រកម្ពុជា។ សូមអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ណៃនាំដល់កូនចៅត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា។ សម្រាប់ផែនការចុងក្រោយរបស់រដ្ឋបាលស្រុកប្រាសាទសំបូរគឺ ជួសជុលផ្លូវក្រាលក្រួសក្រហមបន្ថែម រៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ផ្សព្វផ្សាយពីភូមិ/ឃុំមានសុវត្ថិភាព ជួយដោះស្រាយទុក្ខលំបាកដល់គ្រួសារងាយរងគ្រោះ និងជួយទប់ស្កាត់បទល្មើសផ្សេងជូនបងប្អូនប្រជាពលរដ្ឋទាំងមូលនៅក្នុងមូលដ្ឋាន។