ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​មូល​ដ្ឋាន​ឃុំ​កំពង់ថ្ម​ បាន​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រធាន​ក្រុម​បក្ស ចំនួន ​៦៥​នាក់ ​ នៅ​ភូមិ​ល្អក់ ​ និង​ភូមិ​ខ្វែក​ ឃុំកំ​ពង់ថ្ម​ ស្រុក​សន្ទុក​ ខេត្តកំ​ពង់ធំ​។


ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​មូល​ដ្ឋាន​ឃុំ​កំពង់ថ្ម​ បាន​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រធាន​ក្រុម​បក្ស ចំនួន ​៦៥​នាក់ ​ នៅ​ភូមិ​ល្អក់ ​ និង​ភូមិ​ខ្វែក​ ឃុំកំ​ពង់ថ្ម​ ស្រុក​សន្ទុក​ ខេត្តកំ​ពង់ធំ​។

កាល​ពីព្រឹក​ថ្ងៃអាទិ​ត្យ ១៥រោច​ ខែចេត្រ ​ឆ្នាំខាល ​ចត្វាស័ក​ ព.ស. ២៥៦៥ ​ត្រូវនឹង​ថ្ងៃទី ​០១​ ខែឧសភា​ ឆ្នាំ២០២២​ លោក​ លី​ ស៊ីដេត ​តំណាង​ដ៏ខ្ពង់​ខ្ពស់​លោក​ជំទាវ​បណ្ឌិត​ ជា ​សិរី ​សមាជិកគណៈ​ កម្មធិការ​កណ្តាល​ និង​ជា​ប្រធាន​ក្រុមការ​ងារ​ថ្នាក់កណ្តាល​ចុះមូល​ដ្ឋាន​ឃុំកំ​ពង់ថ្ម​ បាន​ចុះ​ជួប​សំណេះ​ សំណាល​ជា​មួយ​ប្រធាន​ក្រុម​បក្ស​ចំនួន​ ៦៥​នាក់​ នៅភូមិល្អក់​ និងភូមិខ្វែក​ ឃុំកំពង់ថ្ម​ ស្រុកសន្ទុក ​ខេត្តកំពង់ធំ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ លី​ ស៊ីដេត ​បានមាន​ប្រសាសន៍ថា​ គណបក្ស​ប្រជាជន​កម្ពុជា ​បាន​រៀប​ចំចង​ក្រងក្រុម​បក្ស​ ក្នុង​គោល​បំណង​សំដៅ​ ទី១/-​ ធានា​ការ​គ្រប់គ្រង​សមាជិក​គណបក្ស​ និង​ មាន​ទំនាក់ទំនង​ល្អជា​មួយគ្នា ​ទី២/​ -ត្រូវ​អប់រំ​សមាជិក​ក្នុង​ក្រុម​អោយ​ស្រ​លាញ់​ និង​គាំ​ទ្រ​គណបក្ស​ ប្រជាជន​កម្ពុជា ​ទី៣/-​ ត្រូវ​ដឹក​នាំ​សមាជិក​ក្នុង​ក្រុម​ទៅ​ចុះឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់គ្នា​ និង​ ទី៤/- ​ត្រូវ​ធា​នាថា​ សមាជិក​ទាំងអស់​ក្នុង​ក្រុម​បាន​ទៅ​បោះ​ឆ្នោត​ចេះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​ជូន​គណបក្ស ​ប្រ​ជា​ជន​កម្ពុជា​ដោយពិត​ប្រាកដ។​

លោក ​លី ​ស៊ីដេត​ បានផ្តាំ​​ផ្ញើ​ដល់​សមាជិក-​សមាជិក​គណបក្ស​ទាំងអស់​ត្រូវ​ចេះ​ចលនា​សាច់ញាតិ​និង​ គៀង​គរ​អ្ន​កជិត​ខាង​អោយបោះ​ឆ្នោត​ជូនគណបក្ស​ប្រជាជន​កម្ពុជា ​នាថ្ងៃទី​០៥ ​ខែមិថុនា​ ឆ្នាំ២០២២​ ចាប់​ពី​ម៉ោង​ ៧​ព្រឹក ​ដល់ម៉ោង​ ៣​ល្ងាច។​ ត្រូវចាំ​ថាសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ​១​នាក់​ គឺ​ជា សម្លេង​ឆ្នោ​តគាំ​ទ្រ ​១សន្លឹក៕