ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជំរុញអោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ខិតខំផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធិផលនានា របស់គណបក្ស


 

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជំរុញអោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ខិតខំផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធិផលនានា របស់គណបក្ស

ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងស្ទឹងសែន បានជំរុញអោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ខិតខំផ្សព្វផ្សាយអំពីគោលនយោបាយនិង សមិទ្ធិផល នានា របស់គណបក្ស ជូនដល់សមាជិក និងអ្នកគាំទ្ររបស់គណបក្ស ព្រមទាំងខិតខំចុះសាសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសិក្សាស្វែងយល់ អំពីបញ្ហា អាទិភាព ដែលពួកគាត់សំណូមពរ ដើម្បីយកមកធ្វើការពិភាក្សានិងដោះស្រាយបានទាន់ពេលវេលា។

ការថ្លែងនេះ ត្រូវបានឯកឧត្តម ងួន រតនៈ លើកឡើងនៅក្នុងពិធីអញ្ជើញជាអធិបតី ជួបសំណេះសំណាល ជាមួយបេក្ខជន ចំនួន ១២០រូប ដែលត្រៀមឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងស្ទឹងសែន។

នៅចំពោះមុខសមាជិកជិការគណបក្ស ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលរឹងមាំ មានវ័យចំណាសជាងគេ និងគោលនយោបាយច្បាស់លាស់ក្នុងការជួយ រំដោះប្រទេសជាតិឲ្យរួចផុតពីសង្គ្រាមប្រល័យពូជសាសន៍ ព្រមទាំងកសាងប្រទេសជាតិចាប់ចំណុចសូន្យរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ រហូតទទួលការជឿជាក់ និងមានការបោះឆ្នោតគាំទ្រគណ បក្សប្រជាជនពីប្រជាពលរដ្ឋ ទទួលបានជ័យជម្នះជាបន្តបន្ទាប់។

ឯកឧត្តមបន្ថែមទៀតថា ដើម្បីទទួលបាននូវភាពឈ្នះបន្តទៀត សូមសមាជិកសមាជិការគណបក្ស ខិតខំពង្រឹង ពង្រីកបន្ថែមទៀតនូវសមាជិកគណបក្ស ក្តាប់ឲ្យបាននូវសភាពការណ៍ក្នុងមូលដ្ឋាន ធ្វើយ៉ាណា ឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា។