ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា តាមបណ្ដាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន


ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំអញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួន ១៨០នាក់ មកពីតាមបណ្ដាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះដែរឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណក្មួយៗ បងៗ ទាំងអស់ ធ្វើជាភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការជួយបំពេញយន្តការច្បាប់នៃការបោះឆ្នោតនាពេលខាងមុខនេះ។ លើសពីនេះទៀតឯកឧត្តមប្រធាន បានជំរុញដល់សមាជិកសមាជិកានៃគណបក្ស សូមខិតខំចុះតាមខ្នងផ្ទះ ដើម្បីធ្វើការឃោសនាអំពីគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ព្រមទាំងកៀងគរមិត្តភក្តិក៏ដូចជាសាច់ញាតិ ក្រុមគ្រួសារ គាំទ្រគណបក្សប្រជាជន ធ្វើយ៉ាងណា ឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ហើយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ឯកឧត្តមបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សចាស់ទុំ មានវ័យចំណាស់ជាងគេ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

ចុងបញ្ចប់ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់ក្រុមការងារទាំងអស់សូមបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យស្អិតរមួតជាធ្លុងមួយដើម្បីធ្វើយ៉ាងណានាំសមាជិកគណបក្សទៅបោះឆ្នោតឲ្យបានច្រើនគ្រប់ៗគ្នា ហើយការបោះឆ្នោតគ្មានអំពើហិង្សា ការបោះឆ្នោតដោយរលូនប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ ដោយមានការវាយតម្លៃទទួលស្គាល់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។