ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់វិញាបនបត្រសម្គាល់ម្ចាស់ អចនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ៥៨៥ប័ណ្ណ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់វិញាបនបត្រសម្គាល់ម្ចាស់ អចនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ៥៨៥ប័ណ្ណ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២២

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម ងួន រតនៈ ថ្លែងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះ សូមរក្សាទុកដាក់ឱ្យបានល្អ ដែលជាវត្ថុមានតម្លៃ សម្រាប់យកទៅ ដាក់បញ្ចាំធានា ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញ ឬធ្វើអំណោយ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។

ឯកឧត្តមបន្ថែមទៀតថា ប័ណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តិ ត្រូវបានការពារដោយច្បាប់ និងធានាការខុសត្រូវ ដោយរដ្ឋ មិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ ។

ការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ពីជីវភាពប្រជាពលរដ្ឋទូទៅស្មើៗគ្នា ក្នុងនោះសម្តេចតេជោបានកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋក្នុងតំបន់២មកជាតំបន់១ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តចំនួន៥ក្រុងស្រុក សរុបជាង១ម៉ឺនហិកតារួចមកហើយ។ ស្របជាមួយគ្នានេះផងដែរ សម្តេចបាននិងកំពុងគិតគូរពីការប្រើប្រាស់ដីនៅក្នុងតំបន់ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិនៅក្នុងតំបន់២ គ្រោងកាត់ចូលតំបន់១បន្ថែមទៀត។

ប្រជាពលរដ្ឋបានអបអរសាទរ សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់កាដូយ៉ាងធំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឱ្យពួកគាត់មានសិទ្ធិ ពេញលេញក្នុងការរស់នៅ និងអាស្រ័យផលជាពិសេសអាចផ្ដល់អំណោយឱ្យកូន ឬអាចលក់ដូរបាន៕