អភិបាលខេត្តកំពង់ធំ នាំអំណោយមនុស្សធម៌ចែកជូនដល់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១៥០គ្រួសារ ក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ              


​នា​រសៀល​ថ្ងៃ​ទី​២​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​នេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​រួម​មាន​គ្រឿងឧបភោគបរិភោគ​ ​ស​ម្ភារៈ​មួយ​ចំនួន​របស់​មន្ទីរសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ខេត្ត​កំពង់ធំ​ ​ចែក​ជូន​ដល់​បង​ ​ប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​ដែល​ជួប​ការលំបាក​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​ចំនួន​ ​១​៥​០​គ្រួសារ​រស់នៅ​ឃុំ​នី​ពេ​ជ​ ​ស្រុក​កំពង់​ស្វាយ​ ​ខេត្ត​កំពង់ធំ​ ​។

មានប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​ ​សុខទុក្ខ​ពីសំណាក់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ ម​ន្រ្តី​ដែល​ជានិច្ចកាល​ ​សម្ដេច​តែងតែ​បាន​គិតគូរ​ ​យកចិត្តទុកដាក់​អំពី​សុខ​មាល​ភាព​ ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​នៅ​គ្រប់ទិសទី​ទូទាំង​ប្រទេស​ ​ដោយ​មិន​ប្រកាន់​ពូជសាសន៍​ ​និង​ ​និន្នាការនយោបាយ​ឡើយ​។​ ​ឯកឧត្តម​បន្ត​ថា​ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌​ដែល​ ​បាន​នាំ​យកមក​ ​ចែក​ជូន​បងប្អូន​នា​ពេលនេះ​ ​មាន​ចំនួន​តិចតួច​ក្ដី​ ​មិន​សមល្មមនឹង​ការ​ខាតបង់​របស់​បងប្អូន​ ​ក៏​ពិតមែន​ ​តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បងប្អូន​បាន​មួយ​ក​ម្រិ​ត​ដែរ​ ​។​ ​ឯកឧត្តម​បាន​បន្ថែម​ថា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តល់​អំណោយ​តាមរយៈ​មន្ទីរសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​ យុ​វ​នីតិសម្បទា​ខេត្ត​ ​ដើម្បី​ជួយ​ដល់​គ្រួ​រ​សារ​ ​ងាយ​រងគ្រោះ​ ​នៃ​គម្រោង​សុខ​មាល​ភាព​សង្គម​ ​សម្រាប់​ជួយ​ ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ​ដល់​គ្រួសារ​ចាស់ជរា​ ​ជួប​ការលំបាក​ ស្រ្តី​មេម៉ាយ​ ​ជន​ពិការ​ ​អំណោយ​ដែល​បាន​ផ្តល់​ជូន​នា​ពេលនេះ​មាន​ចំនួន​១​៥​០​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​ ​អង្ករ​ ​ត្រីខ​ ​ទឹកត្រី​ ​និង​ស​ម្ភារៈ​មួយ​ចំនួន​ផង​ដែរ​។

​ជាមួយគ្នា​នេះ​ដែរ​ឯកឧត្តម​អភិបាល​ខេត្ត​ ​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​បង្កើន​សកម្មភាព​បន្ថែម​ទៀត​ក្នុង​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​១​៩​ ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​អោយ​បាន​ញឹកញាប់​បំផុត​ ​និង​សូម​បងប្អូន​ទៅ​ទទួលការ​ចាក់​វ៉ាក់សាំង​ ​ដុស​មូលដ្ឋាន​ ​ព្រមទាំង​ដុស​ទី​៣​ ​ទី​៤​ ​ទី​៥​ ​អោយ​បាន​គ្រប់គ្នា​។​

​ចុងក្រោយ​នេះ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ក៏បាន​ចែក​អំណោយ​ទាំងនោះ​ជូន​ដល់​ពួកគាត់​ ​ហើយក៏​បាន​ផ្តាំផ្ញើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​មាន​អនាម័យ​ចេះ​ថែរក្សា​សុខភាព​ជា​ចម្បង​ ​ហូប​ស្អាត​ ​រស់នៅ​ស្អាត​ ហើយ​បន្ត​រក្សា​គ​ម្លា​ត​ឆ្ងាយ​ពី​គ្នា​ ​ដោយ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា​របស់​​​ក្រសួងសុខាភិបាល​ ​ពិសេស​វិធានការ​របស់​រាជរដ្ឋាភិបាល​ ​៣​ការពារ​ ​និង​៣​កុំ​ ​និង​ចូលរួម​គោរពច្បាប់​ ​និង​ ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព​អោយ​នៅ​គង់វង្ស​ ​៕​