ឯកឧត្តមបណ្ឌិត ជា ចាន់តូ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបសគណបក្សប្រជាជនកម្ពុជា


ឯកឧត្តមបណ្ឌិត ជា ចាន់តូ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបសគណបក្ស ប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសាភិបាលធនាគារជាតិ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ និងគណប្រតិភូអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វ ផ្សាយ ខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របសគណបក្សប្រជាជនកម្ពុជា និងមានការអញ្ជើចូលរួមរបស់សមាជិក សមាជិការប្រមាណជាង៨០០ នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានបង្ហាញឲ្យឃើញថា ជោគជ័យដ៏ត្រចះត្រចង់របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងមក គឺជាការគាំទ្រថ្មីៗថែមទៀតរបស់ ប្រជាជនកម្ពុជាពិសេសពីសំណាក់យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយនេះផងដែរ ឯកឧត្តមបណ្ឌិត បានជំរុញដល់ក្រុមការងារគណបក្សចុះមូលដ្ឋានត្រូវចុះជួបផ្ទាល់ជាមួយ ប្រជាពលរដ្ឋ និង សមាជិកសមាជិការ តាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហានិងតម្រូវការពួកគាត់បានទាន់ពេលវេលា និងចំគោលដៅ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវបង្កើនការយកចិត្តទុកដាក់លើយុវជន ព្រមទាំង កម្លាំងបន្តវេន បេក្ខជនដែលមានសក្តានុពល និងប្រជាប្រិយភាព ។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានណែនាំ ដល់មន្ត្រីគ្រប់រូបត្រូវធ្វើខ្លួនជាមន្ត្រីល្អ ជាអ្នកធ្វើការបំរើ ស្ថាប័ន អង្គភាព ឲ្យមានការីកចម្រើន បំរើប្រជាពលរដ្ឋឲ្យបានពិតប្រាកដ និងត្រូវជៀសឲ្យផុតជាមន្ត្រីគ្រាប់ល្ពៅ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតមបានណែនាំ ដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តជួយថែរក្សាសន្តិភាពឲ្យបានគង់វង្សស្ថិតស្ថេរ និងជួយគាំពារ ជនងាយរងគ្រោះ ពិសេសត្រូវបន្តប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩ ត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងចាក់ វ៉ាក់សាំងបង្កាមេរោគកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។