ទិវាដាំកូនឈើ នៅសហគមន៍ វាលអូរក្ដី ស្ថិតនៅក្នុង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ


ទិវាដាំកូនឈើ នៅសហគមន៍ វាលអូរក្ដី ស្ថិតនៅក្នុង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២

សូមបញ្ជាក់ថា រុក្ខទិវាបានបដិសន្ធិឡើងនៅសម័យសង្គមរាស្ដ្រនិយមក្រោមព្រះរាជតម្រិះ និងកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីទស្សវត្សទី៥០ មក ដោយមានការចូលរួមផុសផុលពីប្រជានុរាស្ដ្រទូទាំងផ្ទៃនគរកម្ពុជា ។

រុក្ខទិវាត្រូវបានរដ្ឋាភិបាលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ទិសទី អោយចូលរួមដាំដើមឈើថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រលាញ់ព្រៃឈើ និងធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរបស់យើងគ្រប់រូប ក៏ដូចជាសត្តនិករ ទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿងសម្រាប់កូនចៅជំនាន់ក្រោយៗ ទៀតរៀងទៅ.។

B..