ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានសំណេះសំណាល សួរសុខទុក្ខសមាជិកសមាជិកាចំនួន២១៧នាក់ នៅសង្កាត់ដំរីជាន់ខ្លា ត្រូវបានប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា


ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានសំណេះសំណាល សួរសុខទុក្ខសមាជិកសមាជិកាចំនួន២១៧នាក់ នៅសង្កាត់ដំរីជាន់ខ្លា ត្រូវបានប្រកាសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

(ខេត្តកំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន
លោក តាម វៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២១៧នាក់ អញ្ជើញមកពី០៤ភូមិ ស្ថិតនៅសង្កាត់ដំរីជាន់ខ្លា ក្រុងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំបានមានប្រសាសន៍ថា ដោយមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយក្នុងការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ៧មករា ១៩៧៩ និងបានទប់ស្កាត់ មិនឲ្យរបបដ៏យង់ឃ្នងនេះវិលត្រឡប់មកវិញ។ ដណ្តើមមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង កិត្តិយសសេចក្ដីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍។ សម្រេចបានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ជាបន្តបន្ទាប់ ទាំងនៅថ្នាក់ជាតិ និងមូលដ្ឋាន ទាំងសកល និងអសកល។

ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានបន្តទៀតថា ធ្វើជាកម្លាំងស្នូលក្នុងការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលប្រកាន់យកប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ អនុវត្តដោយជោគជ័យ នូវដំណើរការសន្តិភាវូបនីយកម្មប្រទេសជាតិទាំងមូលតាមរយៈនយោបាយ
ឈ្នះៗ លើមូលដ្ឋានការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង លើកដំបូង។ ការពារយ៉ាងគត់មត់នូវរាល់សមិទ្ធផលរបស់ជាតិ ធ្វើជាកម្លាំងស្នូលក្នុងការដោះស្រាយស្ថិរភាពនៃរាជ បល្ល័ង្ក និងរក្សាបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នូវបានសុខសាន្ត។

ឯកឧត្តម ងួន រតនៈ បានលើកទឹកចិត្តដល់សមាជិកសមាជិកាឱ្យយល់កាន់ច្បាស់ពីគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារខឿនសេដ្ឋកិច្ចសង្គមឡើងវិញជាជំហានៗ តាំងពីលេខសូន្យរហូតមានការរីកចម្រើនយ៉ាងខ្លាំងដូច បច្ចុប្បន្ន។ ទាក់ទាញបានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស បង្កើន
បានការងារ និងមុខរបរជូនប្រជាជន។ កសាងសមិទ្ធិផលលើគ្រប់វិស័យ មានផ្លូវ ស្ពាន ទំនប់ប្រឡាយ មណ្ឌលអភិវឌ្ឍ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលធ្វើឲ្យជីវភាពប្រជាជនកាន់តែបានល្អប្រសើរឡើង។ បានអនុវត្តប្រកបដោយជោគជ័យ នូវការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ដែលធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយប្រមាចំនួន២១៧ ប្រគល់ជូនដល់សមាជិកសមាជិកាចំនួន២១៧នាក់ ក្នុង១នាកើទទួលបានក្រមា១ ដែលជាអំណោយរបស់លោក តាម វ៉ៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ។