ប្រាសាទអណ្តែត ខេត្តកំពង់ធំ


ប្រាសាទអណ្តែត ជាឈ្មោះប្រាសាទឥដ្ឋមួយ ក្នុងចំណោមប្រាសាទឥដ្ឋជាច្រើន ដែលមាននៅក្នុងខេត្តកំពង់ធំ ហើយក៏ជារមណីយដ្ឋានបុរាណមួយ ដែលប្រជាជន ទៅលេងកម្សាន្ត នាឱកាសបុណ្យប្រពៃណីជាតិខ្មែរដូចជា បុណ្យចូលឆ្នាំខ្មែរជាដើម។ ប្រសាទអណ្តែត ត្រូវបានអ្នកស្រាវជ្រាវចាត់ទុក ជាសម្បត្តិវប្បធម៌ខ្មែរមួយដ៏ចំណាស់ដែល បានកសាងឡើងនៅសម័យបុរេអង្គរ គឺសម័យចេនឡា នាស.វទី៧ នៃគ.ស ក្រោមរជ្ជកាល ព្រះបាទជ័យវរ្ម័នទី១ ។ ប្រាសាទអណ្តែតស្ថិតនៅក្នុងភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល៤០ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ និងមានចម្ងាយជិត២០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕

IMG_5577 IMG_5578 IMG_5580 IMG_5584