រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលស្រុកសន្ទុក បានរៀបចំពិធីប្រកាសតែងតំាង និងផ្ទេរភារកិច្ចជូនលោក ទូច សុខា ជាអភិបាលស្រុក ជំនួសលោក យស់ បញ្ញារិទ្ធ ដែលត្រូវទៅទទួលភារកិច្ចថ្មីនៅរដ្ឋបាលខេត្តកំពង់ធំ លោក ខ្ចៅ ប៊ុនហ៊ីម និងលោក អ៊ា គឹមឡូន ជាអភិបាលរងស្រុក ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។
ពិធីប្រកាសតែងតាំងអភិបាលរង និងអភិបាលស្រកសន្ទុក
 
		
		
		
		









 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					