នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៦ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សោរ និងរថយន្តពន្លត់អគ្គីភ័យជូនដល់កម្លាំងនគរបាលចំនួន ៤ ស្រុក៖ បារាយណ៍ ១ គ្រឿង, សណ្តាន់ ១ គ្រឿង, ស្ទោង ១ គ្រឿង , ប្រាសាទបល្ល័ង្ក ១ គ្រឿង។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់កម្លាំងជំនាញពន្លត់អគ្គីភ័យឲ្យយកចិត្តទុកដាក់ក្នុងការប្រចាំការនៅនឹងកន្លែង ដើម្បីអន្តាគមន៍ពន្លត់អគ្គីភ័យជូនដល់ប្រជាពលរដ្ឋទាន់ពេលវេលា៕