ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ
ចុះជួយស្រុកប្រាសាទបល្ល័ង្ក, ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានក្រុមការងារចុះ
ជួយស្រុកប្រាសាទបល្ល័ង្ក អមដំណើរលោកប្រធានក្រុមការងារចុះជួយឃុំ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ប្រមាណ ២០០ នាក់ ស្ថិតក្នុងឃុំសាលាវិស័យ ឃុំទួលគ្រើល និងឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
។ មានប្រសាសន៍សំណេះសំណាលពេលនោះឯកឧត្តម ជា អឿង បានលើកឡើងត្រូវជួយរក្សាសន្តិភាព ដើម្បីមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ សព្វថ្ងៃថ្នាក់ដឹកនាំ បានគិតគូរពីប្រាក់បៀវត្សរ៍មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឲ្យបានសមស្របជា
បណ្តើរៗ ប៉ុន្តែការផ្តល់ប្រាក់បៀវត្សរ៍ប្រៀបដូចម្តាយឪពុកផ្តល់ឲ្យកូន ទៅតាមលទ្ធភាពម្តាយឪពុកមានមិនមែនតាមការ
ស្រែកដូចជនមួយចំនួននោះទេ។ លោកគ្រូ អ្នកគ្រូ ត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួន ដោយមានចូលរួម នៅគ្រប់កិច្ចការសង្គម ដើម្បីឲ្យក្លាយជាអ្នកបន្តវេនពិតប្រាកដ ប្រកបដោយថាមពលពីអ្នកជំនាន់មុន ស្របតាមគោលនយោបាយយុវជនភាវូបនីយកម្ម។ ដើម្បីឈានទៅសម្រេចបាន តាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នាត្រូវមានការសាមគ្គី និងត្រូវមាន ការប្ដេជ្ញាចិត្តខ្ពស់ និងត្រូវហ៊ានលះបង់គ្រប់យ៉ាងឲ្យបានជ្រៅនៅក្នុងចលនាមហាជនតាមមូលដ្ឋាន។ ពិសេសទៀតនោះ ត្រូវបង្កើនសមត្ថភាពទាំងចំណេះដឹង និងជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីអភិវឌ្ឍប្រទេស ជួយបង្រៀនកុមារឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងប្ញស្សីបម្រើប្រទេសជាតិ។ ចុងបញ្ចប់ឯកឧត្តមបានផ្តាំផ្ញើដល់អ្នកចូលរួមឲ្យធ្វើអំពើល្អ ជាគម្រូល្អ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ក្នុងនោះដែរឯកឧត្តម បានចែកជូនម្នាក់ៗសារុងមួយ និងថវិកា ២០.០០០ រៀល ៕