ឯកឧត្តម គង់ វិមាន ដោះស្រាយ និងបញ្ចុះតម្លៃអគ្គីសនីនៅស្រុកស្ទោង


ប្រជាពលរដ្ឋ ៤១៧ គ្រួសារក្នុងស្រុកស្ទោង អស់ក្តីកង្វល់ពីបញ្ហាការប្រើប្រាស់អគ្គិសនី
……………………………………………………………………………………..
ដោយមានសំណូមពរស្នើសុំរបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង ខេត្តកំពង់ធំ អំពីការផ្គត់ផ្គង់អគ្គសនីនៅតំបន់ស្រុកស្ទោង នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជាសហការជាមួយតំណាងអាជ្ញាធរខេត្តកំពង់ធំ បានរៀបវេទិកាប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា លោក តេង សុខុមាល នាយកបញ្ជីថ្លៃលក់ ដោយមានវត្តមានចូលរួមពីលោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ អ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនី លោកអភិបាលស្រុកស្ទោង លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីពាក់ព័ន្ធ បានប្រារព្ធធ្វើនៅវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ដែលមានអ្នកចូលរួមចំនួន ៤១៧ នាក់។

តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់ និងស្រាយបំភ្លឺជូនប្រជាពលរដ្ឋ អំពីតួនាទីរបស់ក្រសួងរ៉ែ និងថាមពល របស់អាជ្ញាធរអគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់អគ្គិសនី។ តាមការកំណត់របស់ច្បាប់អគ្គិសនី និងជម្រាបអំពីផែនការបន្ថយអត្រា និងគម្លាតថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល រួចការបន្ថយថ្លៃលក់អគ្គិសនីតាមឆ្នាំនីមួយៗ ត្រូវធ្វើតាមផែនការ និងតាមថ្លៃប្រភពអគ្គិសនី ដូចជាប្រភពពីបណ្តាញជាតិ ពីប្រទេសជិតខាង និងពីការផលិតដោយម៉ាស៊ីនដ្យេសែលដែលមានអត្រាថ្លៃលក់អគ្គិសនីខុសៗ គ្នា។

ជាលទ្ធផល ប្រជាពលរដ្ឋទទួលបានការបន្ថយបញ្ចុះអត្រាថ្លៃលក់អគ្គិសនីបច្ចុប្បន្ន នៅស្រុកស្ទោងពី ១,៥០០ រៀលមក ១,៣០០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង ។មួយដំណាក់កាលទៀត បន្ទាប់ពីអគ្គិសនីកម្ពជា សម្រេចជួយប៉ះប៉ូវបញ្ចុះថ្លៃលក់ដុំ ឲ្យអ្នកផ្គត់ផ្គង់ចំនួន ២០០ រៀល ក្នង១ គីឡូវ៉ាត់ម៉ោង គិតលើថាមពលប្រើប្រាស់ចាប់ពីខែមិថុនា រហូតដល់មានប្រភពថ្មី ពីខ្សែបញ្ជូនរងរបស់អគ្គិសនីកម្ពុជាបញ្ជូនពីខេត្តសៀមរាបមក ដែលអគ្គិសនីកម្ពុជាកំពុងសាងសង់ អាចរួច និងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០១៧។ ពេលទទួលបានប្រភពថ្មីនេះ ថ្លៃនៅស្រុកស្ទោង នឹងអនុវត្តតាមថ្លៃផែនការប្រភពបណ្តាញជាតិបាន។ ថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់ ដែលថាអ្នកផ្គត់ផ្គង់មិនបានផ្សព្វផ្សាយជាសាធារណៈនាំឲ្យមានការសង្ស័យយកលើសការកំណត់ គឺតម្រូវឲ្យអ្នកកាន់អាជ្ញាប័ណ្ណផ្គត់ផ្គង់អគ្គិសនីបិទផ្សព្វផ្សាយតារាងបញ្ជីថ្លៃជាសាធារណៈសម្រាប់អតិថិជន តាមការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។ ការដាច់ភ្លើងញឹកញាប់ បណ្តាលមកពីកត្តាជាច្រើន ដូចជាការប្រើប្រាស់លើសបន្ទុក ការឆ្លងចរន្តដោយសារមែកឈើ បាក់មែកឈើលើ រន្ទះបាញ់ ខ្សែបណ្តាញបញ្ជូនអគ្គិសនី មានចម្ងាយឆ្ងាយជិត ២០០ គីឡូម៉ែត្រ ដែលជាមូលហេតុធ្វើឲ្យមានការរអាក់រអួល។ ដើម្បីកាត់បន្ថយបាន សុំឲ្យមានការចូលរួមពីភាគីម្ចាស់ដើមឈើឲ្យគេកាប់ និងអ្នកផ្គត់ផ្គង់ត្រូវសម្អាតមែកឈើនៅតាមគន្លងបណ្តាញ ២២ គីឡូវ៉ុល របស់ខ្លួន នាឡិកាស្ទង់ដើរលឿនអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់តាមមូលដ្ឋានបច្ចេកទេស និងណែនាំនីតិវិធីសម្រាប់អ្នកប្រើប្រាស់ដាក់ពាក្យស្នើសុំ តាមរយៈអាជ្ញាធរឃុំ ស្រុក មកអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីចុះមកពិនិត្យ និងផ្ទៀងផ្ទាត់នាឡិកាស្ទង់ជូន ហើយអាជ្ញាធរស្នើ ឲ្យប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ៕

13428626_515434088640824_5111387561228949290_n13423973_515434121974154_1361076910893810156_n13418717_515434375307462_5590530214940487620_n 13423738_515434168640816_8622576446875374700_n

13428561_515434608640772_7416647237483621182_n