ព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៦ នេះ លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង ក្រុមប្រឹក្សាឃុំទ្រា មេភូមិទាំង ១៦ និងប្រជាពលរដ្ឋអញ្ជើញមកពីបណ្តាភូមិនានាក្នុងឃុំទ្រា ឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ម្សាក្រង និងមកពីភូមិដូង ភូមិសំរោង ភូមិសង្វាត ស្រុកប្រាសាទបល្លង្ក័ បានធ្វើបុណ្យផ្កាសម្រាប់ធ្វើបុណ្យផ្កាសាមគ្គីកសាងស្ពានបេតុងចំនួន ២ កន្លែងដែលក្នុងនោះ ១ កន្លែងប្រវែង ៣០ ម និង ១ កន្លែងទៀតប្រវែង ២០ ម ទទឹង ៥ ម សម្រាប់ឆ្លងអូរធំៗចំនួន ២ កន្លែង ឆ្ពោះទៅវត្តទំពេជស្ថិតនៅភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង។ ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោងទាំងមូលលោកអភិបាលស្រុកសូមថ្លែងអំណរគុណដល់លោកឧកញ៉ា ដួង ឈីវ និងក្រុមគ្រួសារ លោកឧកញ៉ា ដួង តិច និងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២០, ០០០ ដុល្លារ សម្រាប់កសាងស្ពានទាំង ២ នេះ។ និងសូមថ្លែងអំណរគុណដល់សប្បុរសជន មន្រ្តីរាជការបងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលបានជួយថវិកាកសាងស្ពានបេតុងនេះ។ សូមជូនពរឲ្យបានប្រកបនូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕