ទិវាបរិស្ថានជាតិ និងអន្តរជាតិ ០៥ ខែ មិថុនា ឆ្នាំ ២០១៦ ត្រូវបានប្រារព្ធ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ នៅក្នុងវិទ្យាល័យកំពង់ធំ ក្រោមប្រធានបទចូលរួមទាំងអស់គ្នាដើម្បីពិភពលោកស្រស់ស្អាត។ ពិធីនេះត្រូវបានធ្វើឡើងដោយបានការអញ្ជើញជាអធិបតីពីឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ សិស្សានិសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ១,២០០ នាក់។ នៅក្នុងពិធីនេះផងដែរក៏មានរៀបចំនូវសំណួរ និងចម្លើយដែលពាក់ព័ន្ធជាមួយនឹងបរិស្ថានដើម្បីទទួលរង្វាន់អនុស្សាវរីយ៍ពីកម្មវិធី៕