ព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ គណៈកម្មាធិការគណបក្សខេត្ត បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សក្រុងស្ទឹងសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ជាអនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ។ ក្នុងនោះមានការចូលរួមផងដែរ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន គណៈកម្មាធិការសាខាគណបក្ស សមាជិកគណបក្សគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត បណ្តាសង្កាត់ទាំង ៨ របស់ក្រុងស្ទឹងសែន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ សមាជិកគណៈកម្មាធិការរណសិរ្យ សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងប្រជាពលរដ្ឋចូលរួមសរុប ៣,០២១ នាក់ ស្រី ១,៧៣២ នាក់ និងព្រះសង្ឃ ៧ អង្គ ៕