នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះទៅពិនិត្យមើលដោយផ្ទាល់ អំពីស្ថានភាពព្រៃឡង់ និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋតំណាងសហគមន៍ ដែលស្ថិតនៅក្នុងដែនអភិរក្សសត្វព្រៃ ព្រៃឡង់ និងមន្រ្តីឧទ្យាននុរក្ស នៅតំបន់ អូរដាសស្គរ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។.