ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត ដោះស្រាយជម្លោះដីធ្លី


២៦/៧/២០១៦ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត ៖ បញ្ហាទំនាស់ដីធ្លីបើយើងមិនបានដោះឲ្យបានជ្រះស្រឡះទេ ប្រៀបដូចសំរាមនៅក្នុងកែវភ្នែក ដែលធ្វើឲ្យយើងនៅមិនបានសុខស្រួលដូចច្នោះដែរ។
តាមរយៈការចុះពិនិត្យជាក់ស្តែងឃើញថា ការរំលោភយកដីរដ្ឋទាំងបំពានមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺមានទាំងប្រជាពលរដ្ឋ និងមានទាំងមន្ត្រីមួយចំនួនផងដែរ។
ការប្រើយន្តការសម្របសម្រួលដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជាជំរើសដំបូងសម្រាប់បើកផ្លូវឲ្យភាគីរំលោភមានឱកាសរួចខ្លួនពីសំណាញ់ច្បាប់ ។ ប៉ុន្តែបើប្រើយន្តការក្រៅពីនេះ ភាគីរំលោភអាចនឹងមាន
បញ្ហាប្រឈមជាក់ជាមិនខាន ។ សង្ឃឹមថា មន្ត្រីរាជការដែលពាក់ព័ន្ធ នឹងអនុវត្តឲ្យបាន តាមអភិក្រមទាំង ៤ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ៖
ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល និងព្យាបាល…៕

13686540_310376169308926_4669218774295705693_n

13769467_310376152642261_1166695189827168582_n

13770344_313720665684416_4158638968351653022_n (1)

13770344_313720665684416_4158638968351653022_n

13775529_310376375975572_3129620784627851937_n