ពិធីដង្ហែរ អង្គផ្កា ប្រទក្សិណព្រះវិហារ វត្តត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦។ ពិធីបុណ្យផ្ការស្មីសាមគ្គី ផ្តួចផ្តើមដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធនារសៀលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦ នៅភូមិគ្រឹះ ឯកឧត្តមបណ្ឌិត ក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សូមបញ្ជាក់ថាបន្ទាប់ពីពិធីវេរអង្គផ្កាចំពោះព្រះសង្ឃរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍បញ្ជាក់ថា បច្ច័យដែលប្រមូលបានពីសប្បុរសជនទាំងនៅភ្នំពេញ និងខេត្តកំពង់ធំ សរុបចំនួន ២០៣,៥៨១,០០០រៀល ស្មើនឹង ៤៩.៥៩៣,៤២ ដុល្លារសហរដ្ឋអាមេរិក ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ទៀតថា បច្ច័យដែលទទួលបានពីពិធីបុណ្យនេះ គឺដើម្បីចូលរួមកសាងអគារសិក្សាមួយខ្នង ៤ បន្ទប់ បុស្តិ៍សុខភាព អគារសម្រាប់បុគ្គលិកពេទ្យ និងចាក់សាបទីធ្លាវត្ត ជួសជុលកុដិថ្ម ២ ខ្នងដែលកន្លងមកមានការខូចខាត តាមសំណើ និងសំណូមពររបស់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ។
សូមថ្លៃងអំណរគុណ និងជូនពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕